ទ្រព្យសម្បត្ដិ​​នាយក​ក្រុមហ៊ុន​​Amazon​​ធ្លាក់ចុះ​​១៤​ពាន់​​លាន​ដុល្លារ​​កាលពី​ថ្ងៃ​សុក្រ​

27-10-2018 11:08 am 280
នាយកប្រតិបត្ដិក្រុមហ៊ុន​Amazon លោក​Jeff Bezos

​ទ្រព្យសម្បត្ដិ​ផ្ទាល់ខ្លួន​របស់​នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​Amazon លោក​Jeff Bezos បាន​ធ្លាក់ចុះ​បន្ថែមទៀត​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ បន្ទាប់ពី​ក្រុមហ៊ុន​បានបង្ហាញ​របាយការណ៍​ទាក់ទង​នឹង​ប្រាក់ចំណូល​ក្នុង​ត្រីមាស​ទី​បី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ អាច​និយាយបានថា​នេះ​ជា​រឿង​មិនល្អ​សម្រាប់​ក្រុមហ៊ុន​Amazon ដែល​ប្រាក់ចំណូល​បាន​ធ្លាក់ចុះ​១០​ភាគរយ ធ្វើឲ្យ​ទ្រព្យសម្បត្ដិ​លោក​Jeff Bezos​ធ្លាក់ចុះ​រហូតដល់​១៤​ពាន់​លាន​ដុល្លារ​អាមេរិក​។ យ៉ាងណាមិញ​ក្រុមហ៊ុន​សង្ឃឹមថា ប្រាក់ចំណូល​នឹង​អាច​ស្ទុះ​ឡើងវិញ​ក្នុងពេល​ឆាប់ៗ​។ សូមបញ្ជាក់ថា តាម​ការបញ្ជាក់​របស់​Bloomberg ទ្រព្យសម្បត្ដិ​សរុប​របស់លោក​Jeff Bezos មាន​ចំនួន​១៣៨​ពាន់​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ថ្ងៃ​ពុធ​ទី​២៤​តុលា​៕

ព័ត៌មានផ្សេងទៀត