ក្នុងពេល​២​ឆ្នាំ​​ក្រុមហ៊ុន​​Google​​បណ្ដេញ​បុគ្គលិក​​ចេញ​​៤៨​នាក់​​ពាក់ព័ន្ធ​​ការ​បៀតបៀន​​ផ្លូវភេទ​

26-10-2018 1:38 pm 326
ឡូហ្គោក្រុមហ៊ុនGoogle

​ក្រុមហ៊ុន​Google​បាន​និយាយថា ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន​បាន​បណ្ដេញ​បុគ្គលិក​ចំនួន​៤៨​នាក់​ហើយ ក្នុងនោះ​មាន​មន្ដ្រីជាន់ខ្ពស់​ចំនួន​១៣​រូប​ផងដែរ​។ ការបណ្ដេញ​ពួកគេ​ចេញពី​ក្រុមហ៊ុន ក្រោយ​មាន​ការចោទប្រកាន់​ពី​ការ​បៀតបៀន​ផ្លូវភេទ​។ ក្រុមហ៊ុន​ធ្វើ​ដូច្នេះ​ដើម្បី​បង្កើន​វិន័យ​សម្រាប់​បុគ្គលិក ចៀសវាង​ការប្រព្រឹត្ដ​អំពើ​មិន​សមរម្យ​នានា ពិសេស​ពាក់ព័ន្ធ​នឹង​ការ​បៀតបៀន​ផ្លូវភេទ​។​

​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​មួយ​នេះ​បានបញ្ជាក់​ផងដែ​រថា ក្រុមហ៊ុន​បាន​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​បំផុត​លើ​បុគ្គលិក​ដែល​ធ្វើ​រឿង​មិន​គប្បី ហើយ​ក្រុមហ៊ុន​ក៏បាន​ចាត់វិធានការ​តឹងរ៉ឹង​លើ​អ្នក​ទាំងនោះ​។ ការប្រកាស​ដូច្នេះ បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​New York Time​ចុះផ្សាយ​ថា មន្ដ្រីជាន់ខ្ពស់​ក្រុមហ៊ុន​រង​ការចោទប្រកាន់ថា​បាន​ប្រព្រឹត្ដ​រឿងមិន​សមរម្យ​។ ដូច្នេះ​ក្រុមហ៊ុន​ចង់​បញ្ជាក់​ទៅវិញ​ថា ក្រុមហ៊ុន​មិនដែល​ព្រងើយកន្ដើយ​ឡើយ នឹង​បុគ្គលិក​ដែលមាន​ឥរិយាបថ​មិន​សមរម្យ ក្រុមហ៊ុន​បាន​ចាត់វិធានការ​ទៅតាម​គោលការណ៍​របស់ខ្លួន​ជា​យូរ​ឆ្នាំ​មកហើយ​៕

ព័ត៌មានផ្សេងទៀត