បេសកកម្ម​ការទូត​៖​​លោក​គិន ភា ថា​​ជោគជ័យ​​ក្រុម​ប្រឆាំង​ ជា​ជោគជ័យ​​បំផ្លាញ​ជាតិ​​

25-10-2018 2:24 pm 903
  ស្តាប់
លោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
ស្តាប់ជាសំឡេង

​ក្រោយ​រដ្ឋាភិបាល​ថ្មី អាណត្តិ​ទី​៦ កើតចេញ​ជា​រូបរាង​ភ្លាម បេសកកម្ម​ការទូតរ​បស់​លោក​ហ៊ុន សែន គឺ​មមាញឹក​ខ្លាំ​មែនទែន ដែល​សុទ្ធតែជា​ព្រឹត្តិការណ៍​ធំៗ និង​ក្តៅគគុក​។ ក្រុម​អតីត​គណបក្សប្រឆាំង ដឹកនាំ​ដោយ​លោក​សម រង្ស៊ី ដែល​កំពុង​ស្ថិតនៅ​ក្រៅប្រទេស​ស្រាប់​នោះ ក៏​ខិតខំ​ដុតដៃដុតជើង បញ្ចុះបញ្ចូល​សហគមន៍​អន្តរជាតិ កុំឲ្យ​ស្វាគមន៍ និង​ត្រូវតែ​ដាក់​សម្ពាធ លើ​រដ្ឋាភិបាល​លោក​ហ៊ុន សែន ដើម្បីឲ្យ​លោក បង្វែរ​ស្ថានការណ៍​ទៅរក​ប្រក្រតី​ឡើងវិញ​។​

​លទ្ធផល​នៃ​បេសកកម្ម​ការទូត​នេះ ត្រូវបាន​ក្រុម​ទាំងពីរ អះអាង​ពី​ជោគជ័យ រៀងៗ​ខ្លួន​។ ប៉ុន្តែ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក​គិន ភា អះអាងថា ជោគជ័យ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​ហ៊ុន សែន មានតែ​ចំណុច​វិជ្ជមាន ដែល​ធ្វើឲ្យ​ពិភពលោក​កាន់តែស្គាល់​កម្ពុជា ឯ​ក្រុមប្រឆាំង ដែល​អះអាងថា ក្រុម​ខ្លួន ក៏​ទទួលបាន​ជោគជ័យ​លើ​បេសកកម្ម​ការទូត​មួយ​នេះ​ដែរនោះ  ត្រូវបាន​លោក​គិន ភា ហៅថា ជា​ជោគជ័យ​បំផ្លាញ​ជាតិ ព្រោះ​លទ្ធផល ដែល​បានមកពី​ការ​បញ្ចុះបញ្ចូល​សហគម​ន៍​អន្តរជាតិ នៃ​ក្រុម​នេះ គឺជា​ទណ្ឌកម្ម និង​កា​មើល​មក​កម្ពុជា​លើផ្លូវ​អវិជ្ជមាន ពី​សំណាក់​សហគមន៍​អន្តរ​ជា​ទាំងនោះ ....

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង របស់លោ​កគិន ភា តាមរយៈ​កិច្ចសម្ភាសន៍ ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត