ក្រុមហ៊ុន​Apple​និង​Samsung រង​ការពិន័យ​ជាង​៥​លាន​ដុល្លារ ព្រោះតែ​.....

25-10-2018 10:40 am 276

​ក្រុមហ៊ុន​ដ៏​ល្បី​លើ​ពិភពលោក Apple និង Samsung រង​ការពិន័យ ពី​Anti-trust watchdog របស់​ប្រទេស​អ៊ីតាលី ចំនួន​៥​លាន Euro ប្រហែល​និង ៥,៧ លាន​ដុល្លារ​អាមេរិក ចំពោះ​ក្រុមហ៊ុន​នី​មួយៗ ទាក់ទង​នឹង​បណ្តឹង​ដែល ក្រុមហ៊ុន​ទាំង​២​នេះ​ប្រើប្រាស់ Software update ដែល ធ្វើឲ្យ​ទូរស័ទ្ទ​មាន​ដំណើ​ការយឺត​។​

​បើ​តាម​ការបញ្ជាក់​ពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​កម្ពុ​ជា បានឲ្យដឹងថា ក្រុមហ៊ុន Apple ត្រូវបាន​ពិន័យ​ជា​ទឹកប្រាក់ ៥​លាន Euro បន្ថែម​ចំពោះ​ការផ្តល់​ព័ត៌មាន មិន​ច្បាស់លាស់​ទៅ​ឲ្យ​អតិថិជន​ពី​ការថែរក្សា និង​ផ្លាស់ប្តូរ​ថ្មរ​ទូរស័ព្ទ​។ ក្រុមហ៊ុន Apple ក៏​បាន​ទទួលស្គាល់​កាលពី​ឆ្នាំ​មុន​ដែល​ថា iPhone មាន​ដំណើការ​យឺត​ពេល​ដែល​មាន​បញ្ហា​ថ្មរ ប៉ុន្តែ​បាន​បដិសេធថា​ពុំ​មាន​បំណង​ធ្វើឲ្យ​ទូរស័ព្ទ​ទាំង​នោះ​ខូច​កាន់តែ​លឿន​នោះ​ទេ​។

​ជាមួយគ្នានេះ The anti-trust body បាន​ធ្វើ​សេចក្តី​ថ្លែង​ការ ចោទប្រកាន់ថា firmware update របស់​ក្រុមហ៊ុន Apple និង Samsung បាន​ធ្វើឲ្យ​ទូរស័ព្ទមា​ន​ដំណើ​ការយឺត និង​ឈាន​ទៅដល់​ការទិញ​ទូរស័ព្ទ​ថ្មី​៕

ព័ត៌មានផ្សេងទៀត