ទោះ​ក្លាយជា​នាយករដ្ឋមន្ដ្រីលោក​សួង សុភ័ណ្ឌ​នឹង​នៅតែ​បញ្ចប់​អាជីព​នយោបា​យត្រឹម​អាយុ​៥០​ឆ្នាំ​

25-10-2018 9:33 am 1756

​មកទល់ពេលនេះ លោក​សួង សុភ័ណ្ឌ បាន​ប្រឡូក​ក្នុង​សកម្មភាព​នយោបាយ រយៈពេល​១០​ឆ្នាំ​។ ដំបូង​ជា​ប្រធាន​ចលនា​យុវជន នៃ​គណបក្ស​សម រង្ស៊ី​នៅ​ឆ្នាំ​២០០៨ និង​ធ្លាប់ជា​បេក្ខជន​តំណាងរាស្ត្រ នៃ អតីត គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ មុន​ចាកចេញ​ពី​គណបក្ស​បក្ស​នេះ​នៅ​ឆ្នាំ​២០១៧​។ ស្ថិតក្នុង​វ័យ​៣០​ឆ្នាំ អ្នកនយោបាយ ដែលមាន​ស្រុកកំណើត នៅ​ខេត្តកណ្តាល​រូបនេះ បាន​ក្លាយជា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​នៅ​ឆ្នាំ​២០១៧ បន្ទាប់ពី​គណបក្ស​ធ្វើ​សមាជ​ជ្រើសរើស អ្នកដឹកនាំ​ថ្មី​ជំនួស​លោក​សួន សេរី​រដ្ឋា​។ 

​លោក​សួង សុភ័ណ្ឌ​បានប្រាប់​វិទ្យុ​វាយោ នៅក្នុង​កិច្ចសម្ភាសន៍​ថា លោក​បានកំណត់​បញ្ចប់​ជីវិត​នយោបាយ​នៅ​អាយុ​៥០​ឆ្នាំ ទោះបី​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ និយាយឲ្យចំ បើទោះបី​ពេលនោះ លោក​ត្រូវ​ប្រជាពលរដ្ឋ​បោះឆ្នោត​គាំទ្រ ឲ្យធ្វើជា​នាយករដ្ឋមន្ត្រី​ក្តី គឺ​លោក​នៅតែចាកចេញ​ពី​វិថី​នយោបាយ​មួយ​នេះ ទៅតាម​ការកំណត់​។​

​សូម​ស្តាប់​កិច្ចសម្ភាសន៍ រវាង​អ៊ុន សុខ​ឡា​និង​លោក​សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​អំណាច​ខ្មែរ នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍ !

សំឡេង៖

ព័ត៌មានផ្សេងទៀត