កប៉ាល់​​មាន​អាយុកាល​​២,៤០០​ឆ្នាំ​​ត្រូវបាន​រកឃើញ​​ក្នុង​សមុទ្រ​ខ្មៅ​

24-10-2018 11:14 am 1681
រូបភាព​កប៉ាល់​​លិចក្នុង​សមុទ្រ

​កប៉ាល់​ជំនួញ​ក្រិក​មួយគ្រឿង ដែលមាន​អាយុកាល​២,៤០០​ឆ្នាំ​មកហើយ​នោះ ត្រូវបាន​ក្រុម​ស្រាវជ្រាវ​ប៊ុលហ្គារី​រកឃើញ​នៅក្នុង​សមុទ្រ​ខ្មៅ​ក្នុង​ជម្រៅ​២​ពាន់​ម៉ែត្រ​។ ជម្រៅ​ទឹក​ដ៏​ជ្រៅ​បែបនេះ​គ្មាន​អុក​ស៊ី​សែន​ទេ ដូច្នេះ​វា​អាច​រក្សាទុក​សម្ភារៈ​ឬ​វត្ថុ​សរីរាង្គ​បាន​រាប់ពាន់​ឆ្នាំ​។ ក្រុម​ស្រាវជ្រាវ​ចាត់ទុក​កប៉ាល់​ដែល​លិច​ក្នុង​សមុទ្រ​នេះ មាន​វ័យ​ចំណាស់​ជាងគេ​បំផុត​។ កប៉ាល់​នេះដែរ​ស្ថិតក្នុង​ចំណោម​កប៉ាល់​ជាង​៦០​គ្រឿង ដែល​លិច​ក្នុង​សមុទ្រ​ខ្មៅ ហើយ​ក្នុងអំឡុងពេល​នោះ​សមុទ្រ​ខ្មៅ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ពោរពេញ​ទៅដោយ​អាណានិគម​ក្រិក​។ យ៉ាងណាមិញ​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​កប៉ាល់​នេះ ក្រុម​ស្រាវជ្រាវ​នៅ​មិនទាន់​ដឹង​អស់​ទេ ហើយ​ពួកគេ​ក៏​ត្រូវការ​មូលនិធិ​ជំនួយ​បន្ថែម ដើម្បី​វិល​ទៅ​ទីតាំង​ដែល​កប៉ាល់​លិច​ជាថ្មី​៕


ព័ត៌មានផ្សេងទៀត