រដ្ឋាភិបាល​ទាត់ចោលរ​បាយ​ការណ៍​ដែល​ថា​កម្ពុជា​នៅតែ​មាន​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​

23-10-2018 5:44 pm 2652

​កម្ពុជា​នៅតែ​ជា​ប្រទេស​ដែល​ទទួលបាន​ចំណាត់​ថ្នាក់​ខ្ពស់ ដែល​មាន​ការប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ នៅ​ក្នុង​ស្ថាប័នរដ្ឋ​។ នេះ​បើ​តាម​របាយការណ៍​ស្ដីអំពី «​ស​ន្ទ​ស្សន៍​នៃ​ការប្រកួតប្រជែង​ពិភពលោក​ឆ្នាំ​២០១៨» ដែល​ចេញផ្សាយ​កាលពី​សប្ដាហ៍​មុន​។​

​ក្នុង​របាយការណ៍​នេះ អង្គការ​វេទិកា​សេដ្ឋកិច្ចពិភពលោក (World Economic Forum) បាន​ផ្ដល់​ពិន្ទុ​២១ លើ​១០០ ដល់​កម្ពុជា ទាក់​នឹង​អំពើពុករលួយ​ក្នុង​ស្ថាប័នរដ្ឋ ពោល​គឺ​កម្ពុជា​ស្ថិត​នៅ​ចំណាត់ថ្នាក់​១៣៤ ក្នុងចំណោម​ប្រទេស ១៤០​លើ​ពិភពលោក​។

​យ៉ាងណាមិញ ជុំវិញ​របាយការណ៍​នេះ ត្រូវ​បាន​ទាត់ចោល​ដោយ​មន្ត្រី​រដ្ឋាភិបាល និង​ថា​ជា​របាយការណ៍ មិន​ត្រឹមត្រូវ និង​មិន​ឆ្លុះបញ្ចាំង​ការពិត​។ ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល​។​

​សំឡេង


ព័ត៌មានផ្សេងទៀត