អ្នកវិភាគ​៖​ភាគី​ជម្លោះ​ខ្មែរ អាច​នឹង​ចរចា​គ្នា ​ក្រោយ​​លោក​ហ៊ុន សែន ​ត្រឡប់​​ដល់​ស្រុក​វិញ​​

21-10-2018 3:47 pm 9054

​នៅ​រយៈកាល​ចុងក្រោយ​នេះ រដ្ឋាភិបាល​កម្ពុជា កំពុង​មមាញឹក​ខ្លាំង ក្នុងការ​បំពេញបេសកកម្ម​កា​ទូត នៅលើ​ឆាក​អន្តរជាតិ​។ បេសកកម្ម​កា​ទូត នេះ ត្រូវ​រដ្ឋាភិបាល​ចាត់ទុកថា ជា​ជោគជ័យ​ដ៏​សំខាន់ និង​ជា​កម្រិត​កំពូល​បំផុត នៃ​នយោបាយ​ការទូត របស់​កម្ពុជា​។ ប៉ុន្តែ ក្រុម​ប្រឆាំង និង​ក្រុមអ្នកវិភាគ​មួយចំនួន យល់ថា រដ្ឋាភិបាល​កំពុង​បរាជ័យ នៃ​នយោបាយ​ការទូត លើ​ឆាក​អន្តរជាតិ ទៅវិញ​។ ឯ​លោក​មាស នី អ្នកតាមដាន​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា យល់ថា វា​មិន​ចម្លែក​ទេ សម្រាប់​ក្រុម​ទាំងពីរ ដែល​ប្រកាសថា ជោគជ័យ​រៀងខ្លួន​នោះ​។ តែ​អ្វីដែល​លោក​កត់សម្គាល់ ការដណ្តើម​ឈ្នះ​ចាញ់​គ្នា​លើ​ឆាក​អន្តរជាតិ កំពុង​បង្ហាញថា ខ្មែរ​បែកបាក់​គ្នា​កាន់តែខ្លាំង ដែល​ពីមុន បែកបាក់​តែ​នៅ​ក្នុងប្រទេស តែ​ពេលនេះ ការបែកបាក់​នេះ ទៅដល់​ក្រៅប្រទេស​ទៀត​។​

​យ៉ាងនេះក្តី ក្នុងនាម​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​មួយរូប លោក​មាស នី នៅតែមាន​សុទិដ្ឋិនិយម​ថា ភាគី​ជម្លោះ​នយោបាយ​ទាំងពីរ នឹង​អាច​ជួបចរចា​គ្នា បើទោះបី​លោក​ហ៊ុន សែន ប្រកាស​បិទផ្លូវ ដោយ​ចំអក​ថា លោក​សម រង្ស៊ី កុំ​សុំ​លោក​ចរចា​ឲ្យសោះ​។ លោក​មាស នីថា អ្នកនយោបាយ តែងតែមាន​ភាព​បទ​បែន និង​ផ្លាស់ប្តូរ​លឿន។ការចរចា លោកថា អាចនឹងកើតក្រោយពេលលោកហ៊ុន សែន ត្រឡប់មកដល់កម្ពុជាវិញ ....................

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក​មាស នី តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត