រដ្ឋាភិបាល​សម្រេច​បង្កើត​ដែនជម្រកសត្វព្រៃ​ថ្មី ចំនួន​២​ទៀត នៅ​ខេត្ត​ក្រចេះ​

20-10-2018 4:52 pm 536

​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បង្កើត​ដែន​ជម្រក​សត្វព្រៃ «​សំបូរ​» ដែល​មាន​ផ្ទៃដី​សរុប​ចំនួន ៥០.០៩៣ ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​សំបូរ ខេត្ត​ក្រចេះ ។ ជាមួយគ្នានេះ ដែន​ជម្រក​សត្វព្រៃ «​ព្រែក​ប្រសព្វ​» មួយ​ផ្សេង​ទៀត ក៏​ត្រូវបាន​បង្កើតឡើង លើ​ផ្ទៃដី​សរុប​ចំនួន ១២.៧៧០​ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ព្រែក​ប្រសព្វ និង​ស្រុក​សំបូរ ខេត្ត​ក្រចេះ ។ នេះ​បើ​តាម​អនុក្រឹត្យ ស្តីពី​ការបង្កើត​ដែន​ជម្រក​សត្វព្រៃ ចុះ​ថ្ងៃ​ទី​៥ ខែតុលា ។​

​ចង់ដឹងថា​តើ​អ្វី​ជា​ចំណុច​ពិសេស​នៃ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ទាំង​២? តើ​ដែនជម្រកសត្វព្រៃ​ទាំងនេះ នឹង​អាចជួយ​កាត់បន្ថយ​ការបាត់បង់​សត្វព្រៃ ក៏​ដូចជា​ព្រៃឈើ​កម្រិតណា​? ហើយ​ក្រៅពី​បង្កើត​ដែនជម្រកសត្វព្រៃ តើ​រដ្ឋាភិបាល​មាន​វិធានការ​បែបណា​ចំពោះ​ការ​បរបាញ់ ការ​ចរាចរ​សាច់​សត្វព្រៃ​ខុស​ច្បាប់​ដោយ​ចំហ​នា​ពេលកន្លងមក​? 

​ជា​បន្ត​សូម​ស្តាប់​បទសម្ភាសន៍​រវាង​លោក នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន ក្នុង​នាទី​ហេតុការណ៍​សំខាន់ ដែល​រៀបចំ​ជូន​ដោយ​គង់ ឧត្តម ដូចតទៅ​…
​សំឡេង​បទសម្ភាសន៍​៖ 

ព័ត៌មានផ្សេងទៀត