គ​.​ជ​.​ប ​ទទួលស្គាល់ថា​ ពលរដ្ឋ​​មិនសូវ​ចាប់អារម្មណ៍​​ពិនិត្យ​​និង​ចុះឈ្មោះ​​បោះឆ្នោត​​ឆ្នាំនេះ​​

18-10-2018 3:51 pm 994

​ចំនួន​ពលរដ្ឋ ដល់​អាយុ​ត្រូវ​ចុះឈ្មោះ​ថ្មី ដែល គ​.​ជ​.​ប ប៉ាន់ប្រមាណ មាន​រហូតដល់​ជិត​កន្លះ​លាន​នាក់​នោះ បាន​ទៅ​ចុះឈ្មោះ​តែ​ជាង​១៨ ម៉ឺន​នាក់​ប៉ុណ្ណោះ គិត​ត្រឹម​ថ្ងៃទី​១៧ តុលា ខណៈ ថ្ងៃទី​១៨ តុលា​នេះ ជា​ថ្ងៃ​បិទ​បញ្ចប់ ការពិនិត្យ និង​ចុះឈ្មោះ ប្រចាំឆ្នាំ​២០១៨​។ តាមរយៈ​តួលេខ​នេះ បង្ហាញថា ពលរដ្ឋ មិនសូវ​ជា​ចាប់អារម្មណ៍ លើ​ការពិនិត្យ និង​ចុះឈ្មោះ បោះឆ្នោត​នេះ​ទេ​។ អ្នកនាំពាក្យ គ​.​ជ​.​ប លោក​ហង្ស ពុទ្ធា​ទទួលស្គាល់ បញ្ហា​នេះ​។ តែ​លោក​អះអាងថា កត្តា​នេះ បណ្តាលមកពី ការចុះឈ្មោះ​ហ្នឹង គ្រាន់តែ​ជា​ការធ្វើ​បច្ចុប្បន្នភាព ប្រចាំឆ្នាំ មិន​បម្រើឲ្យ​ការបោះឆ្នោត​នៅ​ឆ្នាំបន្ទាប់ ដូច​ការចុះឈ្មោះ​ឆ្នាំ​២០១៦ និង​២០១៧ ឡើយ​។ លោក​ហង្ស ពុទ្ធា បន្ថែមថា បើទោះជា​បែបនេះ គ​.​ជ​.​ប បាន​ព្យាយាម​គ្រប់​រូបភាព ដើម្បី​រក្សា​ការពារ​សិទ្ធិ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​គ្រប់រូប ....

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង របស់លោក​ហង្ស ពុទ្ធា តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត