ក្រោយ​ជួប​​បញ្ហា​ផ្ទួនៗ ម្ចាស់​ភាគហ៊ុន​​ហ្វេ​សប៊ុក​​ស្នើឲ្យ​ដក​លោក​​Mark Zuckerberg​ចេញ​

18-10-2018 11:24 am 568
លោក​Mark Zuckerber​​gនាយកប្រតិបត្ដិ​ក្រុមហ៊ុន​ហ្វេសប៊ុក

​ក្រោយពី​មាន​រឿងរ៉ាវ​បែកធ្លាយ​ព័ត៌មាន​សម្ងាត់​របស់​អ្នកប្រើប្រាស់ ដែល​ត្រូវ​ក្រុម​អនាមិក​លួច​វាយប្រហារ​មក​នោះ ក្រុមហ៊ុន​ហ្វេ​សប៊ុក​បាន​រង​ការរិះគន់​យ៉ាងខ្លាំ​ង ថា​មិនអាច​រក្សា​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​បាន​។ ក្រៅពី​ការរិះគន់​ពេលនេះ​ម្ចាស់​ភាគហ៊ុន​ធំៗ​ចំនួន​បួន​របស់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ ក៏បាន​ដាក់​សំណើសុំ​ឲ្យមាន​ការផ្លាស់​ប្ដូរ​ថ្នាក់ដឹកនាំ​កំពូល​ចេញ គឺ​ផ្លាស់ប្ដូ​រលោក​Mark Zuckerberg​។​

​ទាក់ទង​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រុមហ៊ុន​ហ្វេ​សប៊ុក​បាន​បដិសេធ​ក្នុង​ការស្រាយបំភ្លឺ ប៉ុន្ដែ​យ៉ាងណាមិញ​មិនមែនជា​រឿង​ថ្មី​ទេ​។ លោក​Mark Zuckerber​gធ្លាប់មាន​ការស្នើសុំ​ដក​លោក​ចេញពី​តំណែង​កាលពី​ឆ្នាំ​២០១៧​ផងដែរ ប៉ុន្ដែ​សំណើ​ត្រូវបាន​បដិសេធ​។ ចំពោះ​ការស្នើសុំ​ពី​ម្ចាស់​ភាគហ៊ុន​ចំនួន​បួនរូប​នៅពេលនេះ មាននៅ​រដ្ឋ​Illinois ​,Rhode Island, ​Pennsylvania និង​ទីក្រុង​ញូវយ៉ក ដែល​សុទ្ធតែជា​អ្នកមាន​សមត្ថកិច្ច​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១២​តុលា​ក្រុមហ៊ុន​ហ្វេ​សប៊ុក​បានប្រកាសថា ក្រុម​Hacker​បាន​លួច​វាយប្រហារ​ចូល​គណនី​អ្នកប្រើប្រាស់​ប្រមាណ​ជា​៣០​លាន​គណនី​។ ដោយឡែក​កាលពីដើមឆ្នាំ​២០១៨​នេះ​វិញ មាន​គណនី​ហ្វេ​សប៊ុក​អ្នកប្រើប្រាស់​ប្រមាណ​៨៧​លាន​នាក់ ត្រូវបាន​ក្រុម​Hacker​លួច​ចូល​មើល​ទិន្នន័យ​ដោយ​គ្មាន​ការអនុញ្ញាត​ដូចគ្នា​៕

ព័ត៌មានផ្សេងទៀត