លោក ផៃ ស៊ី​ផាន​​ថា ការ​​ទូត​កម្ពុជា​​ដល់​​កម្រិត​​កំពូល​មួយ​

17-10-2018 3:53 pm 758
  ស្តាប់
​លោក​ ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា។
ស្តាប់ជាសំឡេង

​រយៈពេល​ចុងក្រោយ​នេះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា គឺ​លោក​នា​រដ្ឋមន្ត្រី ហ៊ុន សែន  លោក​បានបង្ហាញ​មុខមាត់​លើ​វេទិកា​អន្តរជាតិ​ធំៗ​។ ការបង្ហាញ​មុខមាត់​នេះ រដ្ឋាភិបាល​បញ្ជាក់ថា គឺ​តំណាងឱ្យ​ប្រយោជន៍ចំនួនពីរ​ ទី​១ តំណាងឱ្យ​សមា​ជិក​​ក្នុង​តំបន់​អាស៊ាន​ផង និង ទី​២ តំណាងឱ្យ​ផលប្រយោជន៍​កម្ពុជា​ផងដែរ​។ សម្រាប់​រដ្ឋាភិបាល បាន​អះអាងថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ការទូត​កម្ពុជា បានធ្វើឱ្យ​កម្ពុជា​មាន​សិទ្ធិ​ក្នុង​ការបញ្ចេញមតិ និង តស៊ូ​មតិ ដើម្បី​ផល​ប្រយោជន៍​កម្ពុជា និង ផលប្រយោជន៍​តំបន់ ដូច្នេះ​ការទូត​កម្ពុជា​បាន​ដើរ​ដល់​កម្រិត​កំពូលមួយ​ដែរ​។ សូម​ស្តាប់​បទសម្ភាសន៍​រវាង គួន សំបូរ ជាមួយ​លោក​ ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត