លោក​ពឹង គិម​ឆេន​ម្ចាស់ពាន​នាយកសាលា​ល្អប្រាប់​ពី​បំណង​៣​ចុងក្រោយ​មុន​ចូលនិវត្តន៍​

17-10-2018 1:29 pm 5490
លោក​ពឹង គិម​ឆេន​នាយកសាលាបឋមសិក្សា​វត្តបូ​ព៌

​លោក​ពឹង គិម​ឆេន​បានចាប់​អាជីព​ជា​គ្រូបង្រៀន ដោយ​ឥត​ព្រាងទុក​នៅ​ឆ្នាំ​១៩៨០​។ ក្រោយ​បង្រៀន​បាន​២​ឆ្នាំ លោក​ត្រូវ​បានរៀបចំ ឲ្យបំពេញ​តួនាទី​ជា​នាយកសាលា​មួយ ក្នុង​វ័យ​២២ឆ្នាំ មុន​មក​គ្រប់គ្រង​សាលាបឋមសិក្សា​វត្ត​បូព៌​នៅ​ឆ្នាំ​១៩៩៤​។ បំពេញការងារ​ជា​នាយក​សាលា​វត្ត​បូព៌​រយៈពេល​២០​ឆ្នាំ លោក​ពឹង គិម​ឆេន​ត្រូវបាន​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ប្រគល់​ពានរង្វាន់​នាយក​សាលា​ល្អ​ជូន​នៅ​ឆ្នាំ​២០១៤​។ លោក​ពឹង គិម​ឆេន​បានធ្វើឲ្យ​សាលាបឋមសិក្សា​វត្តបូ​ព៌ ស្ថិតនៅ​ភូមិ​វត្ត​បូព៌​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ល្បី​រន្ទឺរ​ទូទាំងប្រទេស​និង​ក្រៅប្រទេស​។ 

​ជា​គ្រូបង្រៀន​និង​ជា​នាយក​សាលា​ជិត​៤០​ឆ្នាំ លោក​ពឹង គិម​ឆេនក៏​នឹង​ត្រូវ​ដល់ពេលវេ​លាចូល​និវត្តន៍​នៅ​រយៈពេល​២​ឆ្នាំ​ទៀត ខណៈ​បច្ចុប្បន្ន​លោក​មាន​អាយុ​៥៨​ឆ្នាំ​។ លោក​បាន​ប្រាប់​ពី​បំណងប្រាថ្នា​៣​ដែល​លោក​ចង់ឃើញ មុន​ចូលនិវត្តន៍ បញ្ចប់​អាជីព​ក្នុង​វិស័យ​អប់រំ រួមមាន ការបង្កើត​អនុវិទ្យាល័យ​មួយ​នៅក្នុង​សាលា​វត្ត​បូព៌ , បង្កើត​អាគារ​មួយ​ខ្នង​សម្រាប់​បង្រៀន​ពី​សុ​ខុមាល​ភាព​ចំណីអាហារ និង​មាន​អាគារ​មួយ សម្រាប់​រៀបចំ​បច្ចេកវិទ្យា​សិក្សា​ទំនើប ដែល​សិស្ស​អាច​ចែករំលែក​គំនិត ទៅកាន់​ពិភពលោក តាមរយៈ​វីដេអូ​ខន​ហ្វើ​រ៉េន​។​ បន្ទាប់ពីចូលនិវត្តន៍ លោកពឹង គិមឆេននឹងយកពេលដែលនៅសេសសល់ ដើម្បីផ្តល់សេចក្តីសុខឲ្យខ្លួនឯងវិញម្តង ដោយមិនរវីរវល់នឹងកិច្ចការងារអ្វីទៀតឡើយ។

​សូម​ស្តាប់​កិច្ចសម្ភាសន៍ រវាង​អ៊ុន សុខ​ឡា​និង​លោក​ពឹង គិម​ឆេន​ម្ចាស់ពាន​នាយកសាលា​ល្អ នៃ​សាលាបឋមសិក្សាវ​ត្ត​បូព៌​ដូចតទៅ !

សំឡេង

ព័ត៌មានផ្សេងទៀត