ចិន​​កាត់​បន្ថយ​​ការទិញ​​អង្ករ​​ពី​កម្ពុជា​​

16-10-2018 2:54 pm 1739
  ស្តាប់
អង្ករក្រអូបកម្ពុជា។រូបថតពី សហព័ន្ធស្រូវអង្ករកម្ពុជា
ស្តាប់ជាសំឡេង

​ប្រទេស​ចិន ថ្មីៗ​នេះ​បាន​កាត់បន្ថយ​ការទិញ​អង្ករ​ពី​កម្ពុជា​ដោយ​លើក​ហេតុផល​ថា ដោយសា​តែ​អត្រា​ប្ដូរប្រាក់​យ័ន​របស់​ចិន ជាមួយនិង​ប្រាក់​ដុល្លារ​អាមេរិក មាន​ការប្រែប្រួល​ធ្វើឱ្យ​ការទិញ​អង្ករ​ពី​កម្ពុជា គិត​ជា​លុយ​ដុល្លារ​នោះ មាន​ការប៉ះពាល់​ដល់​សង្វាក់​ពាណិជ្ជកម្ម​រប​ស់​ចិន​។ នេះ​បើតាម​ការអះអាង​របស់​លោក មូល សារិទ្ធិ អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។ លោក​ថា ចិន​គឺជា​ទីផ្សារ​ធំជាងគេ​ដែល​នាំ​អង្ករ​ចេញពី​កម្ពុជា ក៏ប៉ុន្តែ​នៅពេល​ចិន បាន​កាត់បន្ថយ​ការទិញ​អង្ករ​នេះ គឺ​ធ្វើឱ្យប៉ះពាល់​ដល់​ការនាំចេញ​អង្ករ​កម្ពុជា​ខ្លះៗ​។ ប៉ុន្តែ​យ៉ាងណា​លោក​ថា បើទោះជា​ចិន​កាត់បន្ថយ​ការទិញ​អង្ករ​ពី​កម្ពុជា​ក៏ដោយ ក៏​តួលេខ​នៃ​ការនាំ​អង្ករ​ខ្មែរ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​នៅ​មិនទាន់​ថយចុះ​នោះទេ​។ ជា​បន្ត​សូម​ស្តាប់​បទសម្ភាសន៍​រវាង​គួន សំបូរ ជាមួយ លោក មូល សារិទ្ធិ​៖

ព័ត៌មានផ្សេងទៀត