ចិន​៖​​នរណា​មិន​ភ័យ ឈរ​ប្រជុំ​សុខៗ​​ពស់ថ្លាន់​ធ្លាក់​​ពីលើ​ពិ​ដាន​​ក្បែរ​ខ្លួន​បែបនេះ​!

15-10-2018 10:58 am 2304
រូបភាព​​ពស់ថ្លាន់​ធ្លាក់​មកក្បែរ​បុគ្គលិក​កំពុងប្រជុំ

​ធានា​គារ​មួយ​នៅក្នុង​ទីក្រុង​ណាន​នី​ង​ប្រទេស​ចិន មាន​រឿងហេតុ​គួរឲ្យ​រន្ធន់​កើតឡើង​នៅ​ក្នុងបន្ទប់​ប្រជុំ​បុគ្គលិក ធ្វើឲ្យ​ពួកគេ​រត់ចែក​ជើង​គ្នា​។ នោះ​គឺ​ស្របពេល​កំពុង​មានការ​ប្រជុំ​បុគ្គលិក ស្រាប់តែ​មាន​ពស់ថ្លាន់​មួយ​ក្បាល​ប្រវែង​១​ម៉ែត្រ​កន្លះ ធ្លាក់​ពីលើ​ពិ​ដាន​ក្បែរ​បុគ្គលិក​កំពុង​ប្រជុំ​។ ភ្លាមៗ​ពួកគេ​នាំគ្នា​ស្រែក​ឆោឡោ​រត់​ចែក​ជើង​គ្នា​។ ពស់ថ្លាន់​នោះ​មិនបាន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ដោយ​ក្រោយពី​ធ្លាក់​ពីលើ​ពិ​ដាន ពស់​បាន​វា​ចូល​នៅក្រោម​សា​ឡុង​ក្នុង​ការិយាល័យ​។ ក្រោយមក​បុគ្គលិក​ក៏​ទូរស័ព្ទ​ហៅ​មន្ដ្រី​សួនសត្វ​ឲ្យមក​ចាប់ពស់​ចេញពី​ការិយាល័យ​ធ្វើការ​។ គួរ​បញ្ជាក់ថា នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ដែលមាន​ករណី​សត្វ​ពស់ថ្លាន់​ធ្លាក់​ពីលើ​ពិ​ដាន​ក្នុង​សាខា​ធនាគារ​មួយ​នេះ​៕

សូមទស្សនាវីដេអូ៖

ព័ត៌មានផ្សេងទៀត