មនុស្ស​ស្លាប់​​ដោយសារ​​ព្យុះ​Michael​​វាយប្រហារ​​នៅ​អាមេរិក​​កើន​ដល់​​ជាង​១០​នាក់​

13-10-2018 10:01 am 416
រូបភាព​រងគ្រោះដោយសារព្យុះ​Michael

​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ព្យុះ​Michael វាយប្រហារ​នៅ​អាមេរិក កើនឡើង​ដល់​១៣​នាក់​ហើយ ដែល​ចំនួន​មនុស្ស​ស្លាប់​អាច​បន្ដ​កើនឡើង ខណៈ​ក្រុម​ជួយសង្គ្រោះ​កំពុង​ស្វែងរក​មនុស្ស​បាត់​ខ្លួន​ក្នុង​គំនរ​បាក់បែក​។ នេះ​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​កាលពី​ថ្ងៃ​សុក្រ​។ ព្យុះ​នេះ​វាយប្រហារ​លើ​រដ្ឋ​Florida​តាំងពី​ថ្ងៃ​ពុធ ក្នុង​ល្បឿន​ជាង​២០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បង្ក​ជា​ទឹកជំនន់ បាក់​ដី បាក់​រលំ​ដើមឈើ កាត់ផ្ដាច់​ចរន្ដអគ្គិសនី ខូចខាត​ផ្ទះសម្បែង និង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនទៀត​។ ក្រោយមក​ព្យុះ​បាន​បន្ដ​បោកបក់​ទៅ​រដ្ឋ​ផ្សេងទៀត ដូចជា​Georgia រដ្ឋ​Virginia​និង​រដ្ឋ​North Carolina​។ អាជ្ញាធរ​បានប្រកាសឲ្យ​ក្រុម​ជួយសង្គ្រោះ​ចុះជួយ​ប្រជាជន​ជាបន្ទាន់ និង​ស្វែងរក​មនុស្ស​បាត់​ខ្លួន ព្រមទាំង​ជម្លៀស​ប្រជាជន​ទៅ​កន្លែង​មាន​សុវត្ថិភាព​៕

ព័ត៌មានផ្សេងទៀត