បទពិសោធន៍​ព្យាបាល​ជំងឺ​ផ្តាសាយ​លើ​សត្វ​ទា​

12-10-2018 2:50 pm 502

១. វត្ថុ​ធាតុ​ផ្សំ​
- អង្ករ​កន្លះ​កំប៉ុង​
- មើម​ខ្ទឹម​៣​ទៅ​៤​កំពឹស​
- ស្ករត្នោត​១​ខាំ​
- សំបក​ស្តៅ ឬ​សំបក​គរ ១​បន្ទះ​

២. របៀប​ធ្វើ​
- យក​អង្ករ​ទៅ​ត្រាំ​ទឹក​រយៈពេល​២​ទៅ​៣​ម៉ោង ដើម្បី​ឱ្យ​អង្ករ​រីក ។ បន្ទាប់មក ស្រង់​អង្ករ​ចេញ ។​
- បុក​មើម​ខ្ទឹម​ឱ្យ​ម៉ដ្ឋ​
- យក​ធាតុ​ផ្សំ​ទាំង​៣ អង្ករ ខ្ទឹម ស្ករ លាយ​បញ្ចូល​គ្នា​ឱ្យ​សព្វ​

៣. របៀប​ប្រើប្រាស់​
​យក​ធាតុ​ផ្សំ​ដែល​លាយ​ហើយ ឱ្យ​ទា​ស៊ី​១​ថ្ងៃ ៣​ដង ។ ធាតុ​ផ្សំ​ទាំងនេះ សម្រាប់​ទា​៥​ក្បាល ។ ចំពោះ​សំបក​ស្តៅ ឬ​សំបក​គ ក៏​ដូចគ្នា​ដែរ ត្រាំ​ជាមួយ​ទឹក​ឱ្យ​ទា​ផឹក​រហូត​ដល់​ទា​ជា ។​

​ចំណាំ​៖ បទពិសោធន៍​នេះ ស្រង់​ចេញពី កសិករ រស់នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ ៕  

ព័ត៌មានផ្សេងទៀត