អាកាសយានិក​ពីរ​រូប​​សម្រេច​​លោត​ចេញ​ពី​យានអវកាស​​ដែល​គាំង​ម៉ាស៊ីន​

12-10-2018 8:08 am 1420
រូបភាពយានអវកាសក្រោយហោះចេញទៅក្នុងលំហ

​អាកាសយានិក​ពីររូប ជា​ជនជាតិ​អាមេរិក​ម្នាក់​និង​រុស្ស៊ី​ម្នាក់ ត្រូវ​បង្ខំចិត្ដ​លោត​ចុះពី​លើយាន​អវកាសជាប​ន្ទា​ន់​ក្រោយ​ជួប​បញ្ហា​។ អ្នក​ទាំងពីរ​កំពុងធ្វើដំណើ​រ​ទៅកាន់​ស្ថានីយ​អវកាស​អន្ដរជាតិ តាមរយៈ​យានអវកាស Soyuz ប៉ុន្ដែ​បន្ទាប់ពី​ហោះ​ចេញពី​មជ្ឈមណ្ឌល​អវកាស​ក្នុងប្រទេស​កា​ហ្សាក់​ស្ថានកា​លពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ម៉ាស៊ីន​ចំនួន​ពីរ​របស់​យានអវកាស​ឈប់​ដំណើរការ​ក្រោយ​ហោះ​ចេញ​បានតែ​ពីរ​នាទី​។ ដូច្នេះ​អ្នក​ទាំងពីរ​ក៏​សម្រេចចិត្ដលោត​ចេញ​ពីយានអវកាស​តែ​ម្ដង ដោយ​ប្រើ​ឆត្រយោង​មុនពេល​យានអវកាស​ផ្ទុះ​។​

​លោក Nick Hague​និង​លោក Alexei Ovchinin បាន​ចុះ​មកដល់​ដី​ដោយ​សុវត្ថិភាព​គ្មាន​គ្រោះថ្នាក់​អ្វី​ឡើយ ហើយ​ក្រុម​ជួយសង្គ្រោះ​ក៏បាន​ទៅដល់​ទីតាំង​ពួកគេ​ភ្លាមៗ​ដែរ​។ នេះ​គឺជា​គ្រោះថ្នាក់​ដ៏​អាក្រក់​មួយ​កើត​លើ​យានអវកាស​Soyuz ហើយក៏​ជា​លើកដំបូង​បើ​គិតពី​ឆ្នាំ​១៩៨៣​មក​។ ឧបនាយករដ្ឋមន្ដ្រី​រុស្ស៊ី​លោក​Yuri Borisov ជា​អ្នកទទួលបន្ទុក​គោលនយោបាយ​អវកាស​បាន​និយាយថា បេសកកម្ម​នេះ​នឹងត្រូវ​ផ្អាក​សិន​រង់ចាំ​ការស៊ើបអង្កេត​ពី​បញ្ហា​មិន​ប្រក្រតី​៕

ព័ត៌មានផ្សេងទៀត