រដ្ឋបាល​ខេត្ត​​ព្រះសីហនុ​​ស្នើ​ពលរដ្ឋ​​កុំ​បារម្ភ​ពី​ការ​​ខូចគុណភាព​​សមុទ្រ​ខ្មែរ​​

11-10-2018 1:49 pm 19780
  ស្តាប់
ការសម្អាតសំណល់កំប្លោក នៅខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨។
ស្តាប់ជាសំឡេង

​រដ្ឋបាលខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​១១ តុលា​នេះ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​មាន​កុំឱ្យ​ការព្រួយបារម្ភ​អំពី​បញ្ហា​សំណល់​កំប្លោក​ដែល​ធ្វើឱ្យ​ខូច​គុណភាព ទឹកសមុទ្រ ឬ​ឆ្នេរ​ខ្សាច់​។ បើតាម​អាជ្ញាធរ បញ្ហា​នេះ គឺ​គ្រាន់តែ​ធ្វើឱ្យ​ខូច​សោភ័ណភាព​ឆ្នេរ​មួយរយៈ​ខ្លី​ប៉ុណ្ណោះ ក្រោយ​សម្អាត​ហើយ ឆ្នេ​រខ្សា​ច់នឹង​មក​ស​ភាពស្រស់ស្អាត​ដូចដើម​វិញ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​គូសបញ្ជាក់ថា ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ មាន​កំទេច​កំប្លោក និង សំរាម​ឫស​រុក្ខជាតិ​មួយចំនួន បាន​រសាត់អណ្តែត​លើ​ផ្ទៃសមុទ្រ​អណ្តែត​មក​ទើលើ​ឆ្នេរ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ មានដូចជា​ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​រាម និង នៅ​កោះរ៉ុង​ជាដើម ហើយ​កក​ច្រើនជាងគេ គឺ​នៅ​ឆ្នេរ​អូរ​ឈើទាល និង ឆ្នេរ​អូរត្រេះ​។​

​អភិបាលខេត្ត​ព្រះសីហនុ បាន​ពន្យល់ថា កាកសំណល់​ដែល​អណ្តែត​ពី​ក្នុង​សមុទ្រ​មក​ទើលើ​ឆ្នេ​រខ្សា​ច់នេះ មិនមែនជា​កាកសំណល់​តាម​ផ្ទះ​នោះទេ គឺជា​ប្រភេទ​រុក្ខជាតិ​កំប្លោក​និង​ឫស​រុក្ខជាតិ​ផ្សេងៗ​មួយចំនួនទៀត ដែល​សង្សយ័ថា កំប្លោក​ទាំងអស់នេះ មាន​ប្រភព​មកពី​ប្រទេសជិតខាង​និង​ទំនងជា​ហូរ​តាម​ទឹក​ព្រែក​ចូល​សមុទ្រ​ហើយ​រសាត់អណ្តែត​មកដល់​ឆ្នេរសមុទ្រ​ខ្មែរ​។​

​បញ្ហា​នេះ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​មាន​កុំឱ្យ​ការព្រួយបារម្ភ​អំពី​បញ្ហា​សំណល់​កំប្លោក​ដែល​ធ្វើឱ្យ​ខូច​គុណភាព ទឹកសមុទ្រ ឬ​ឆ្នេរ​ខ្សាច់ ពិ​ព្រោះ​បញ្ហា​នេះ គឺ​គ្រាន់តែ​ធ្វើឱ្យ​ខូច​សោភ័ណភាព​ឆ្នេរ​មួយរយៈ​ខ្លី​ប៉ុណ្ណោះ ក្រោយ​សម្អាត​ហើយ ឆ្នេ​រខ្សា​ច់នឹង​មក​ស​ភាពស្រស់ស្អាត​ដូចដើម​វិញ​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន បច្ចុប្បន្ន​រដ្ឋបាលខេត្ត​-​ក្រុងព្រះសីហនុ កំពុង​សម្អាត​ជាបន្ទាន់​ដោយមាន​ការចូល​រួម​យ៉ាងសកម្ម​ពី​មន្ត្រី និង ពលរដ្ឋ​សិស្សានុសិស្ស​ផងដែរ ដើម្បី​សំអាត​ឆ្នេរ​ខ្សាច់​អោយ​ស្អាត​ឡើងវិញ​។​ហើយ​អាជ្ញាធរ​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជាពិសេស ម្ចាស់​អាជីវករ​លក់ដូ​រ សូម​ចូលរួម​សំអាត​អនាម័យ​បរិស្ថាន​ឆ្នេរសមុទ្រ​ឱ្យ​បានល្អ ដើម្បី​រួមចំណែក​ថែរក្សា​ការពារ​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​របស់​ខេត្ត​ព្រះសីហនុ​ទាំងមូល​។​

​គួរ​កត់សម្គាល់ថា ក្នុង​រយៈ​បី​បួន​ថ្ងៃ​នៃ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​រហូតមកដល់​ថ្ងៃនេះ គេ​សង្គេតឃើញថា មាន​សំណល់​កំប្លោក​យ៉ាង​ច្រើនសន្ធឹក​មក​ក​កនៅ​តាម​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ​។ សភាព​បែបនេះ​ប្រភព​មួយចំនួន​លើកឡើងថា​មិន​ត្រឹមតែ​មាននៅ​ក្រុងព្រះសីហនុ ប៉ុណ្ណោះ​ទេ សូម្បី​នៅ​កោះត្រល់​ក៏​សង្គេតឃើ​ញមានសភាព​ស្រដៀង​នេះដែរ​៕

ព័ត៌មានផ្សេងទៀត