UNDP​និង​ក្រសួង​ផែនការ​ឯកភាព​ថា ពលរដ្ឋ​កម្ពុជា​ក្រីក្រ​មាន​ចំនួន​១៣,៥%

11-10-2018 11:33 am

​លោកស្រី ផូ​លីន ថា​ម៉េ​ស៊ីស អ្នកតំណាង​ប្រចាំ​ប្រទេស​នៃ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា និង​លោក ឆាយ ថន រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ កាលពី​ថ្ងៃ​ទី​៥ ខែតុលា បាន​លើកឡើង​ដោយ​ឯកភាព​ព្រម​គ្នា​ថា សមាមាត្រ​ប្រជាជន​កម្ពុជា ដែល​រស់នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ មាន​ចំនួន ១៣,៥ ភាគរយ ដែល​គណនា​តាម​ទស្សានាទាន​ចំណាយ​លើ​ការប្រើប្រាស់ ដោយ​ប្រើប្រាស់​ទិន្នន័យ​អង្កេត​សេដ្ឋកិច្ច​សង្គមកិច្ច​កម្ពុ​ជា ឆ្នាំ​២០១៤ ។​

​ជាមួយគ្នានេះ ភាគី​ទាំងពីរ ក៏​បាន​យល់ស្រប​គ្នា​ថា ប្រទេស​កម្ពុជា សម្រេចបាន​នូវ​ជោគជ័យ​ដ៏​ធំធេង ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ ក្នុង​រយៈពេល​ពី​រទស​វត្សរ៍​ចុងក្រោយ​នេះ ។​

​នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា រវាង​អង្គការ UNDP និង​ក្រសួង​ផែនការ​កម្ពុជា ចុះ​ថ្ងៃ​ទី​៨ ខែតុលា ៕

ព័ត៌មានផ្សេងទៀត