ព្រឹទ្ធសភា​បោះឆ្នោត​គាំទ្រ​លោក​ស៊ឹម កា​ជា​អនុប្រធាន​ទី​១​ជំនួស​លោក​នៃ ប៉េ​ណា

11-10-2018 10:57 am 1166

​​លោក​ស៊ឹម កា ត្រូវបាន​សមាជិក​ព្រឹទ្ធ​សាភា​បោះឆ្នោត​គាំទ្រ​ឲ្យធ្វើជា​អនុប្រធានទី​១​ព្រឹទ្ធសភា ជំនួស​លោក នៃ ប៉េ​ណា ដែល​ទទួលមរណភាព​។ ការបោះឆ្នោត​គាំទ្រ​នេះ ធ្វើឡើង​ក្នុង​សម័យប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា​នីតិកាល​ទី​៤ នៅ​ថ្ងៃទី​១១ តុលា ក្រោម​វត្តមាន​លោក​សាយ ឈុំ ប្រធានព្រឹទ្ធសភា​កម្ពុជា​។​លោក ស៊ឹម កា ទទួលបាន​សំឡេងគាំទ្រ​ចំនួន​៥៨​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​ក្រៅពី​បោះឆ្នោត​នេះ ព្រឹទ្ធសភា ក៏​ទទួលស្គាល់ លោកស្រី កង សៅ​រ៍ធន ជា​សមាជិក​ព្រឹទ្ធសភា​ថ្មី នៅ​មណ្ឌល​ភូមិភាគ​ទី​៥ ជំនួស លោក នៃ ប៉េ​ណា ផងដែរ​៕

ព័ត៌មានផ្សេងទៀត