រយៈពេល​៣​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស​២៨​នាក់​

11-10-2018 10:14 am

​មនុស្ស​២៨​នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៨-៩-១០ ខែតុលា ឆ្នាំ​២០១៨​។ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស រយៈពេល​៣​ថ្ងៃនេះ​កើតឡើង​ចំនួន​៥៣​លើក​។ ក្រៅពី​មនុស្ស​ស្លាប់​២៨​នាក់ ក៏មាន​មនុស្ស​របួសធ្ងន់​៦៥​នាក់ និង​របួសស្រាល​២០​នាក់​ផងដែរ​។ នេះ​បើ​យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៥៣​លើក​នេះ បណ្ដាលឲ្យ​ខូតខាត​ម៉ូតូ​ចំនួន​៦៥​គ្រឿង រថយន្ដ​តូច​២៨​គ្រឿង រថយន្ដ​ធំ​៣​គ្រឿង គោ​យ​យន្ដ​២​គ្រឿង​។ មូលហេតុ​ដែល​បណ្ដាលឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួម​មាន ល្បឿន មិន​គោរព​សិទ្ធិ ប្រជែង បត់​ក្នុង​ស​ភាពគ្រោះថ្នាក់ មិន​ប្រកាន់​ស្ដាំ បត់​គ្រោះថ្នាក់ និង​ស្រវឹង​៕

ព័ត៌មានផ្សេងទៀត