សិង្ហ​បុរី​​​ចាប់ផ្ដើម​​​ជើង​ហោះហើរ​​ដឹក​អ្នកដំណើរ​​ឆ្ងាយ​បំផុត​​ក្នុង​លោក​​នៅ​ថ្ងៃ​១១​​តុលា​នេះ​

11-10-2018 9:21 am 767
រូបភាពយន្ដហោះ​ក្រុមហ៊ុន​​អាកាសចរណ៍សិង្ហបុរី

​បើតាម​ការបញ្ជាក់​ពី​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី​(SIA)​បានឲ្យដឹងថា ក្រុមហ៊ុន​បានចាប់ផ្ដើម​ជើងហោះហើ​រដឹក​អ្នកដំណើរ​ឆ្ងាយ​ជាងគេ​បំផុត​ក្នុង​លោក នៅ​ថ្ងៃទី​១១​តុលា​នេះ​។ ក្រុមហ៊ុន​សម្រេច​ចាប់ផ្ដើម​ជើងហោះហើរ​ជាថ្មី បន្ទាប់ពី​លុបចោល​ជើងហោះហើរ​នេះ​កាលពី​៥​ឆ្នាំមុន ដោយសារតែ​សំបុត្រ​ថ្លៃ​ពេក​។ យ៉ាងណាមិញ​ការចាប់ផ្ដើម​ដំណើរការ​ជាថ្មី យន្ដហោះ​ក្រុមហ៊ុន​SIA​នឹង​ធ្វើដំណើរ​ក្នុង​ចម្ងាយ​ជាង​១៥,០០០​គីឡូម៉ែត្រ ដោយ​គ្រោង​ចំណាយពេល​១៩​ម៉ោង ហោះហើរ​ត្រង់​ពី​សិង្ហ​បុរី​ឆ្ពោះទៅកាន់​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក​។

​ក្រុមហ៊ុន​បាន​បញ្ជាក់ដែរថា ការចាប់ផ្ដើម​ជើងហោះហើរ​ជាថ្មី ក៏​ដោយសារ​មាន​តម្រូវការ​ពី​អតិថិជន ដែល​ចង់​ចំណេញ​ពេលវេលា មិន​ចង់​ចំណាយពេល​ច្រើន​ចុះចត ពោលគឺ​ពួកគេ​ចង់​ហោះហើរ​ត្រង់​តែម្ដង​។ សូមបញ្ជាក់ថា យន្ដហោះ​នេះ​មាន​១៦១​កៅអី ក្រុមហ៊ុន​ក៏មាន​ទទួល​អាហារ​សម្រាប់​អ្នកដំណើរ ព្រមទាំង​មាន​កន្លែង​សម្រាប់​គេង ហើយ​ក្រុមហ៊ុន​បាន​គិតគូរ​ខ្ពស់បំផុត​ពី​សុវត្ថិភាព​អ្នកដំណើរ​។ ចំពោះ​តម្លៃ​សំបុត្រ​ក្រុមហ៊ុន​មិន​បានបញ្ជាក់​ឲ្យដឹង​ទេ​៕

ព័ត៌មានផ្សេងទៀត