រញ្ជួយ​ដី​​កម្រិត​៦.០​រ៉ិ​ចទ័​រ​វាយ​ប្រហា​រ​កោះ​ជ្វា​​និង​កោះ​បាលី​​ប្រទេស​ឥណ្ឌូនេស៊ី​

11-10-2018 8:47 am
រូបភាពផែនទី​បង្ហាញពីរញ្ជួយដី​វាយប្រហារ​ប្រទេស​ឥណ្ឌូនេស៊ី​បន្ដទៀត

​យ៉ាងហោចណាស់​មនុស្ស​បីនាក់​ស្លាប់ ដោយសារ​រញ្ជួយ​ដី​កម្រិត​៦.០​រ៉ិ​ចទ័​រ វាយប្រហារ​នៅ​ឆ្នេរសមុទ្រ​កោះ​ជ្វា​និង​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ព្រឹក​ថ្ងៃទី​១១​តុលា​នេះ ស្ថិតក្នុង​ជម្រៅ​ប្រមាណ​១០​គីឡូម៉ែត្រ​។ អគារ​ជាច្រើន​បាន​ដួលរលំ​និង​រង​ការខូចខាត បន្ទាប់ពី​ការវាយប្រហារ​ដោយសារ​រញ្ជួយ​ដី នេះ​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​។ យ៉ាងណាមិញ​រញ្ជួយ​ដី​គ្មាន​ការព្រមាន​ពី​រលក​ស៊ូណាមិ​ទេ​។ ស្របពេល​ជាមួយគ្នា​រញ្ជួយ​ដី​កម្រិត​៧.០​រ៉ិ​ចទ័​រ ក៏បាន​វាយប្រហារ​នៅ​ប្រទេស​ប៉ា​ប៉ាវ​ញូ​វ​ហ្គី​ណេផង​ដែរ​។​

​សូមបញ្ជាក់ថា រញ្ជួយ​ដី​កម្រិត​៦.០​រ៉ិ​ចទ័​រវាយ​ប្រហារ​នៅ​ឆ្នេរសមុទ្រ​កោះ​ជ្វា​និង​បាលី​នៅពេលនេះ កើតឡើង​បន្ទាប់ពី​រញ្ជួយ​ដី​កម្រិត​៧.៥​រ៉ិ​ចទ័​របង្ក​ជា​រលក​ស៊ូណាមិ វាយប្រហា​រកោះ​Sulawesi​កាលពី​ថ្ងៃទី​២៨​ខែ​កញ្ញា សម្លាប់​មនុស្ស​ជាង​២​ពាន់​នាក់​។ រញ្ជួយ​ដី​កាលនោះ​បណ្ដាលឲ្យ​ប្រជាជន​ក្នុង​ទីក្រុង​Palu​កោះ Sulawesi ប្រមាណ​៨២,០០០​នាក់​ជម្លៀសចេញ​ពី​លំនៅដ្ឋាន និង​បាន​បំផ្លាញ​ផ្ទះសម្បែង​ជិត​៧​ម៉ឺន​ខ្នង​។ ឥណ្ឌួនេស៊ី​ក្នុងពេល​ថ្មីៗ​នេះ បាន​រងគ្រោះ​មហន្ដរាយ​ធម្មជាតិ​ផ្ទួនៗ​គ្នា ដោយមាន​ទាំង​រញ្ជួយ​ដី រលក​ស៊ូណាមិ និង​បន្ទុះ​ភ្នំភ្លើង​៕

ព័ត៌មានផ្សេងទៀត