បទពិសោធន៍​ព្យាបាល​ជំងឺប៉េស្ត​លើ​សត្វ​គោ​-​ក្របី​

11-10-2018 8:29 am 460

១. រោគសញ្ញា​
- រោម​បះ ខ្លួន​ក្តៅ មាន​កំដៅ​ឡើងដល់​៤០-៤២​អង្សា​សេ​
- មិន​ស៊ី​ចំណីអាហារ និង​ផឹកទឹក​
- ច្រមុះ​ស្ងួត​មាន​ហៀរ​សំ​បោរ បន្ទាប់មក ច្រមុះ​ស្ងួត​ក្រម​រ​
- អណ្តាត​មាន​ពង​កន្ទួល​ក្រហមៗ ដែល​ក្រោយមក ក្លាយ​ជា​ដំបៅ​ពងបែក​ក្នុង​មាត់ ។ ដំបូង​សត្វ​ទល់​លាមក បន្ទាប់​មក​សត្វ​ចាប់ផ្តើម​រាគ ក្រោយមកទៀត លាមក​ឡើង​ស្អិត​ពណ៌​ខ្មៅ ជំងឺ រាលដាល​ឆ្លង​យ៉ាង​រហ័ស​ពី​សត្វ​មួយ​ទៅ​សត្វ​មួយទៀត តាមរយៈ​ការដកដង្ហើម​ឆ្លង​ពី​សត្វ​ឈឺ​ទៅ​សត្វ​ជា និង​កន្លែងដេក​របស់​សត្វ ។​

២. វិធី​ព្យាបាល​
ក​. ធាតុ​ផ្សំ​
- គ្រាប់​ពោត​៧​គ្រាប់ ដែល​ដុត​កំឡោច​រួច​
- ទឹកត្នោតជូរ​មួយ​កូន​ពែង​
- ក្រាំង​ស្លឹក​រិទ្ធ ដែល​គេ​ប្រើប្រាស់​ដើម្បី​សរសេរ​បាលី ៣​សន្លឹក​
- ខ្ទឹមស​កន្លះ​ខាំ​
- ស្ករត្នោត​១​ខាំ​
- ទឹក​កន្លះ​លីត្រ​

​ខ​. វិធី​ផ្សំ​
​យក​ស្ករត្នោត​១​ខាំ កំឡោច​ឱ្យ​ក្រហម រួច​ដាក់​គ្រាប់​ពោត ទឹកត្នោតជូរ ស្លឹក​រិទ្ធ ខ្ទឹម​ស ច្របល់​ចូលគ្នា រួច​បុក​ឱ្យ​ម៉ដ្ឋ​លាយ​ទឹកត្នោត​កន្លះ​លីត្រ​ជាការ​ស្រេច ។​

​គ​. វិធី​ប្រើ​
​ទឹក​ថ្នាំ​ដែល​ផ្សំ​រួច ត្រូវ​ចាក់ឱ្យ​សត្វ​ផឹក​១​ថ្ងៃ​២​ដង ម្តង​១​ពែ​ង ។ ផឹក​រហូត​ដល់​រយៈពេល​២​ថ្ងៃ ទើប​ជា​សះស្បើយ ។ 

​ចំណាំ​៖ វិធី​នេះ ត្រឹមតែ​ជា​ការដកពិសោធន៍​រប​ស់ក​សិរ​ប៉ុណ្ណោះ ៕

ព័ត៌មានផ្សេងទៀត