អាមេរិក​៖​​ព្យុះ​កំបុតត្បូង​​Michael​​វាយប្រហារ​​នៅ​រដ្ឋ​Florida​​បង្ក​ជា​​ទឹកជំនន់​​និង​បាក់​ដី​

11-10-2018 8:17 am 555
រូបភាព​ទឹកជំនន់​បង្កឡើង​ដោយសារ​ខ្យល់ព្យុះ

​យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់​នៅក្នុង​រដ្ឋ​Florida​សហរដ្ឋអាមេរិក បន្ទាប់ពី​ព្យុះ​ដ៏​ខ្លាំង​មួយ​បោកបក់​ទៅលើ​រដ្ឋ​មួយ​នេះ​។ ព្យុះ​កំបុតត្យូង​Michael  បាន​វាយប្រហារ​នៅ​រដ្ឋ​Florida​កាលពី​ថ្ងៃ​ពុធ បង្ក​ជា​ភ្លៀង​ធ្លាក់​ខ្លាំង ទឹកជំនន់​ជន់​លិច​ផ្ទះសម្បែង​ប្រជាជន​រាប់ពាន់​ខ្នង និង​កាត់ផ្ដាច់​ចរន្ដអគ្គិសនី​ផងដែរ​។ ដើមឈើ​បាន​ដួលរលំ​លើ​ដងផ្លូវ បង្ក​ជា​ការបា​ក់ដី ក្រៅពី​បង្ក​ជា​ទឹកជំនន់​។ ព្យុះ​កំបុតត្បូង​Michael​បោកបក់​ក្នុង​ល្បឿន​២៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដែលជា​ព្យុះ​កម្រិត​ខ្លាំង​បំផុត​វាយប្រហារ​នៅ​រដ្ឋ​ភាគខាងត្បូង​របស់​អាមេរិក គិត​តាំងពី​ឆ្នាំ​១៩៩២​មក​។ អាជ្ញាធរ​បានប្រកាសឲ្យ​ប្រជាជន​ប្រុងប្រយ័ត្ន និង​បញ្ជា​ឲ្យ​ក្រុម​ជួយសង្គ្រោះ​ត្រៀម​ប្រតិ​បត្ដិកា​រជួយ​ប្រជាជន​នៅ​តំបន់​រង​គ្រោះ​៕

ព័ត៌មានផ្សេងទៀត