ព្រឹទ្ធសភា​​បើក​​កិច្ច​ប្រជុំ​វិសា​មញ្ញ​នៅ​​ថ្ងៃស្អែក​​

10-10-2018 10:53 am 1668

​ព្រឹទ្ធសភា​នៃ​កម្ពុជា នឹង​បើក​កិច្ចប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី​៤ ក្រោម​អធិបតីភាព លោក​សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅវេលា​ម៉ោង​០៨៖០០​ព្រឹក ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ ស្អែក​នេះ​។​នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​១០ ខែតុលា​។​
​កិច្ចប្រជុំ​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​១១​ស្អែក  មាន​របៀបវារៈ​ចំនួន​២ គឺ​ទី​១៖ ប្រកាស​ទទួលស្គាល់​សមាជិក​ព្រឹទ្ធសភា​ថ្មី នីតិកាល​ទី​៤ និង​ទី​២ បោះឆ្នោត​ជ្រើសរើស​អនុប្រធាន​ទី​១ ព្រឹទ្ធសភា នីតិកាល​ទី​៤៕

ព័ត៌មានផ្សេងទៀត