ថ្ងៃនេះ ក្នុង​ក្រុង​មាន​សភាព​ស្ងាត់​ ប៉ុន្តែ​ចរាចរណ៍​​ស្ទះ​ខ្លាំង​​តាម​ផ្លូវជាតិ​​ចេញពី​ក្រុង​​

07-10-2018 1:55 pm

​តាំងពី​ថ្ងៃទី​០៦ ត្រូវ​នឹង​ថ្ងៃ​សៅរ៍ រហូតមកដល់​ថ្ងៃទី​៧​នេះ ផ្លូវជាតិ​សំខាន់ៗ​ជា​ច្រកចេញ ទៅកាន់​បណ្តា​ខេត្ត នានា មាន​សភាព​កកស្ទះ ជាខ្លាំង​។​កកស្ទះ ដោយ​ប្រជាពលរដ្ឋ បាននាំគ្នា​ធ្វើដំណើរ​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅ​បណ្តា​ខេត្ត​ផ្សេងៗ ជា​ស្រុកកំណើត​រៀងៗ​ខ្លួន ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។ ផ្លូវជាតិ​ចេញពី​រាជធានី​ដែល​កំពុង​កកស្ទះ​ខ្លាំង មានដូចជា​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៦ ចាប់ពី​ជ្រោយចង្វារ រហូតដល់​ស្ពាន​ព្រែក​តា​មាក់ ជាដើម​។ ប៉ុន្តែ​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ មាន​ស​ភាពស្ងប់ស្ងាត់ ខុសប្លែក​ខ្លាំង​ពីថ្ងៃ​ធម្មតា​៕

ព័ត៌មានផ្សេងទៀត