៦​ថ្ងៃ​ដើមខែ​តុលា​មនុស្ស​ស្លាប់​៣៤​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

07-10-2018 11:54 am 633
រូបថត៖ នគរបាលជាតិ

​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០១៨ បាន​កើតឡើង​ចំនួន​០៨​លើក បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​៣​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៩​នាក់​។ ក្នុង​នោះ​អ្នកបើកបរ​ម៉ូតូ​មិន​ពាក់​មួកសុវត្ថិភាព​ពេល​គ្រោះថ្នាក់ មាន​ចំនួន​៨​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​ដដែល​ឲ្យដឹង​ទៀតថា គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៦០​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ៣៤​នាក់ របួស​សរុប ៧៧​នាក់ របួសធ្ងន់ ៥២​នាក់ របួសស្រាល ២៥​នាក់ ៕

ព័ត៌មានផ្សេងទៀត