លោក​សម រង្ស៊ី​ អំពា​វឲ្យ​​កងកម្លាំង​ប្រដាប់អាវុធ​ ដក​លោក​ហ៊ុន សែន​ ពី​អំណាច​​

07-10-2018 11:31 am 18544

​ក្រោយ​លេចឮ​ព័ត៌មាន ថា​សហភាព​អឺរ៉ុប ចាប់ផ្តើម​រៀបចំ​ដាក់ទណ្ឌកម្ម​ពាណិជ្ជកម្ម លើ​រដ្ឋាភិបាល​លោក​ហ៊ុន សែន ក្រោយពី​ព្រមាន​ជា​ច្រើនលើកច្រើនសា ឲ្យ​បញ្ឈប់​ការរំលោភ​សិទ្ធិមនុស្ស និង​ការបំបាត់​សេរីភាព​ប្រជាពលរដ្ឋ​ខ្មែរ លោក​សម រង្ស៊ី បានចេញ​សារ​អំពាវនាវ​មួយ សុំឲ្យ​ពលរដ្ឋ​ខ្មែរ ជួយ​ជំរុញ​លោក​ហ៊ុន សែន ត្រឡប់​ដើរ​លើផ្លូវ​ប្រជាធិបតេយ្យ​វិញ គឺ ត្រូវ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់ និង​អនុញ្ញាតឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ ហើយ​ទទួលបាន​ឡើងវិញ​នូវ​តំណែង ដែល​ប្រជាពលរដ្ឋ បាន​បោះឆ្នោត​ប្រគល់ជូន​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ ទូទាំងប្រទេស​កម្ពុជា​។​

​លោក​សម រង្ស៊ី បាន​ហៅ​ទង្វើ​លោក​ហ៊ុន សែន ដែល​ធ្វើ​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​មនុស្ស​កំសាក​។ ដើម្បី​គេច​ផុតពី​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប លោក​សមរង្ស៊ី និយាយថា​«....​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល មាន​ទាំង​កងកម្លាំងប្រដាប់អាវុធ​ផងដែរ ត្រូវតែ​ដក ហ៊ុន សែន ចេញ ជាបន្ទាន់ ដើម្បីឲ្យ​ជាតិ​យើង មានជីវិត​រុងរឿង​ទៅមុខ​»​។ នេះ គឺជា​អ្វីដែល​លោក​សម រង្ស៊ី បានលើកឡើង តាមរយៈ​បណ្តាញ​សង្គម​ផ្លូវការ របស់លោក​៕

 

ព័ត៌មានផ្សេងទៀត