ក្រសួង​អំពា​នាវ​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិ​ចុះបញ្ជី​យានយន្ត​ដើម្បី​ចំណេញ​ថវិកា​

07-10-2018 11:30 am
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ពៅ ម៉ាលី រដ្ឋលេខាធិការ នៃ​ក្រសួង​សាធារណការ​បានឱ្យដឹង​ថា ការប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិ​ក្នុង​ការចុះបញ្ជី និង​ត្រួតពិនិត្យ​យានយន្ត​ពិតជា​ចំណេញ​ពេលវេលា កាត់បន្ថយ​ការចំណាយ និង​បង្កើត​ភាពងាយស្រួល​ដល់​ពលរដ្ឋ ។​លោក លើក​ឡើង​យ៉ាង​ដូច្នេះ​នៅ ក្នុង​ពិធី​អប់រំ​ផ្សព្វផ្សាយ សកម្មភាព​សាធារណៈ​របស់​គម្រោង​JIKA / MVRI ។​

​លោក ពៅ ម៉ាលី បាន​បន្ថែមទៀតថា ការបង្កើត​និង​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិ​ក្នុង​ការចុះបញ្ជី និង​ត្រួតពិនិត្យ​យានយន្ត​នេះ  ព្រោះថា​បច្ចុប្បន្ន​យានយន្ត​មាន​ការកើនឡើង​កាន់តែ​ច្រើន ហើយ​ពេលវេលា​របស់​អ្នកប្រើប្រាស់​មាន​តិច ដូច្នេះ​ដើម្បី​ងាយស្រួល​ដល់​ពលរដ្ឋ ក្រសួង​បាន​បង្កើត​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ដោយ​អាច​ចុះបញ្ជី​យានយន្ត​តាម​ប្រព័ន្ធ​អន​ឡាញ​បាន​។ ហើយ​ចាប់តាំងពី​ឆ្នាំ​២០១៦ ក្រសួង​សាធារណការ បាន​ព្យាយាម​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ចុះបញ្ជី និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ដ​។​

​ទន្ទឹមនឹងនេះ ក្រសួង​ក៏​បាន​កំណត់​ឱ្យ​ម្ចាស់​ហាង​យានយន្ត​នៅ​ទូទាំង​ប្រទេស​ជាង​២០០​កន្លែង មក​ចុះបញ្ជី​ឱ្យ​រួចរាល់ ហើយ​ក្រសួង​នឹង​ផ្តល់​ផ្លាកលេខ ឱ្យ​គាត់​នៅ​ទីតាំង​លក់​តែ​ម្តង​សម្រាប់​ទោចក្រយានយន្ត​។​
​លោក​ពៅ ម៉ាលី ក៏​បាន​ស្នើ​ឱ្យ​ពលរដ្ឋ​ទាំងអស់ ចូលរួម​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្មនេះ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ប្រាក់​ទៅលើ​សេវា​ក្រៅផ្លូវការ​ផ្សេងៗ ហើយ​បើ​ក្នុងករណី​មាន​ការ​យក​លុយ​ក្រៅផ្លូវការ លើស​ការកំណត់​សូម​ផ្តល់​ដំណឹង​មក​ក្រសួង​សាធារណការ ដើម្បី​ដោះស្រាយ​ពី​បញ្ហា​ទាំងអស់នោះ​៕

ព័ត៌មានផ្សេងទៀត