រូបថត​ពេញនិយម​នៅ​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​

07-10-2018 11:05 am

​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​កាន់​ព្រះពុទ្ធសាសនា បានបង្ហាញ​ទឹកមុខ​សប្បាយរីករាយ តាមរយៈ​ការថតរូប​បង្ហោះ នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុករៀងៗ​ខ្លួន ដើម្បី​បញ្ជាក់​ថា ពួកគេ​បាន​ធ្វើ​បុណ្យ​តាម​បែប​ព្រះពុទ្ធសាសនា នា​រដូវ​បុណ្យកាន់បិណ្ឌ និង​បុណ្យ​ភ្ជុំ​បិណ្ឌ​។​

​ភ្ជុំ​ធំ​នឹង​ឈាន​ចូល​មក​ដល់ គឺ​ចាប់ពី​ថ្ងៃ​ទី​០៨-១០ ខែតុលា​។ យ៉ាងណា​ក៏​ដោយ​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​កាន់​ព្រះពុទ្ធសាសនា ពួកគេ​បាន​នាំគ្នា​ទៅ​វត្ត​ធ្វើបុណ្យ​ដាក់​បាត​សន្សំ​កុសល និង​ឧទិស​កុសលផល​បុណ្យ​ទៅដល់​ញាតិ​ទាំង ៧​សណ្ដាន ដើម្បី​សុំ​សេចក្ដីសុខ​ដល់​ពួកគេ​ដែល​រស់​នៅ​សព្វថ្ងៃ​។​

​ជាមួយគ្នា​នោះ ប្រជា​ពលរដ្ឋ​ខ្មែរ ក៏​បាន​យក​ម្ហូបអាហារ និង​គ្រឿង​បរិភោគ​ផ្សេងៗ ទៅជូន​ចាស់ៗ ជាពិសេស​គឺ​អ្នកមានគុណ​ទាំងពីរ គឺ​ឪពុកម្ដាយ ព្រម​ទាំង​យាយ​តា និង​អ៊ំ ពូ មីង​ជាដើម​។ ពួកគេ​បាន​បង្ហាញ​ពី​ទឹកមុខ​ញញឹម​សប្បាយរីករាយ តាមរយៈ​ការថតរូប​បង្ហោះ​ចែកចាយ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក បង្អួត​ពី​សកម្មភាព ដែល​ពួកគេ​បាន​ធ្វើបុណ្យ​តាម​បែប​ព្រះពុទ្ធសាសនា ដោយ​ចាប់ផ្ដើម​តាំងតែ​ពី​បិណ្ឌ​មួយ​មក​ម្លេះ​។​

​សូមបញ្ជាក់​ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ ជា​ពិធីបុណ្យ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ធំៗ​ដទៃទៀត នៃ​រាជ​ពិធីទា្វរ​ទ​សមាស​។ នៅក្នុង​រាជ្យ​ព្រះបាទ​អង្គឌួង ទ្រង់​ដើម្បី​លើកទឹកចិត្ត​ដល់​កងទ័ព​ដែល​បាន​ច្បាំង​ឈ្នះ​ត្រឡប់មកវិញ ព្រះអង្គ​ក៏​បង្កើត​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ឡើង អាស្រ័យ​នឹង​ប្រវត្តិ​រឿង​ក្នុង​ព្រះពុទ្ធសាសនា​។ ប្រជាជន​កម្ពុជា នាំ​គ្នា​ប្រារព្ធ​ពិធីបុណ្យ​នេះ មិន​ដែល​អាក់ខាន​ឡើយ គឺ​ចាប់ពី​ថៃ្ង​១​រោច ខែ​ភទ្របទ រហូត​ដល់​ថៃ្ង​ទី​១៥​រោច មាន​រយៈពេល​១៥​ថៃ្ង ដែល​យើង​ហៅថា បិណ្ឌ​១ បិណ្ឌ​២ ... និង​ថៃ្ង​បញ្ចប់ គឺជា​ថៃ្ង ភ្ជុំ​បិណ្ឌ​៕


 

ព័ត៌មានផ្សេងទៀត