អ្នកនាំពាក្យ​រដ្ឋាភិបាល និង​អ្នកវិភាគ មើល​ឃើញ​ខុស​គ្នា​ពី​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ

06-10-2018 4:36 pm 14873

​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា ទោះបី​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ចេញពី​កម្ពុជា​ក៏ដោយ កម្ពុជា​នឹង​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះទេ ។ លោក​អះអាង​ថា កម្ពុជា​ស្ទើរតែ​ដកខ្លួន​ចេញពី​កម្មវិធី​អនុគ្រោះ​ពន្ធ របស់​សហភាព​អឺរ៉ុប​ទៅហើយ ដោយសារ​ចំណូល​របស់​ប្រជាជន​កម្ពុជា​បាន​កើនឡើង​ជា​លំដាប់ ។ យ៉ាងណាក៏ដោយ លោក​បញ្ជាក់ថា កម្ពុជា​នឹង​មាន​ជំនួប​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ជា​បន្តបន្ទាប់ នៅពេល​ខាងមុខ​ដ៏​ខ្លី ដើម្បី​ដោះស្រាយ​នូវ​ភាពចម្រូងចម្រាស់ ។ 

​យ៉ាងណាម៉ិញ លោក ង៉ែត ជូ អ្នកជំនាញ​សេដ្ឋកិច្ច មើលឃើញថា នឹង​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កម្ពុជា ពិសេស​ប៉ះពាល់​ដល់​កម្ម​ក​រ បើសិន​ជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ពិតជា​ត្រូវបាន​ដក​ចេញ​ជា​ស្ថាពរ​ពី​កម្ពុជា ។ ចំណែកឯ លោក មាស នី អ្នកវិភាគ​សង្គម​លើកឡើងថា កម្ពុជា​គួរ​ងាក​ទៅ​មើល និង​គោរព​តាម​លក្ខខណ្ឌ​នានា បើសិនជា​កម្ពុជា​ពិតជា​ចង់​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ។

ព័ត៌មានលម្អិត សូមស្តាប់កិច្ចសម្ភាសន៍រវាងវិទ្យុវាយោ និងវាគ្មិនទាំងបីរូប ដូចតទៅ…

ព័ត៌មានផ្សេងទៀត