ក្រសួង​ធនធានទឹក​៖​​រាជធានី​ភ្នំពេញ​​និង​ខេត្ដ​៤​ទៀត​​អាច​នឹង​ប្រឈម​​ជំនន់​ទឹកភ្លៀង​​

06-10-2018 1:35 pm

​ក្រសួង​ធនធានទឹក បានប្រកាស​ឲ្យដឹងថា រាជធានី​ភ្នំពេញ និង​ខេត្ដ​ចំនួន ៤​ទៀត ដូចជា​ខេត្ដ​កណ្ដាល កំពង់ស្ពឺ តាកែវ​និង​ខេត្ដ​ក​ពត អាច​នឹង​ប្រឈម​ជំនន់​ទឹកភ្លៀង ព្រោះ​ពេលនេះ​កំពុង​រង​ឥទ្ធិពល​ទាំង​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ទិស​ខាងជើង និង​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​កំពុង​អូស​កាត់​លើ​តំបន់​ដីសណ្ដរ​ទន្លេមេគង្គ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក ចុះផ្សាយ កាលពី​ថ្ងៃទី​០៥ តុលា​។ តែ​យ៉ាងណា​ក្រៅពី​រាជធានី និង​ខេត្ដ​ទាំង ៤​ខាងលើ ខេត្ដ​ក្រុង ដទៃៗ​ទៀត នៅ​ទូទាំងប្រទេស​កម្ពុជា នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត ពី​តិច​ទៅ​មធ្យម សម្រាប់​តំបន់​ខ្ពង់រាប ដែល​មានដូចជា​ខេត្ដ ខេត្ដ​កំពង់ស្ពឺ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និង​ខេត្ដ​មណ្ឌលគិរី​។ ចំណែក​ខេត្ដ​ក្នុង​តំបន់​ទំនាប​កណ្ដាល និង​តំបន់​មាត់សមុទ្រ ភ្លៀង​នឹង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​៕

ព័ត៌មានផ្សេងទៀត