សមត្ថកិច្ច​កម្ពុជាចាប់បញ្ជូន​ចិន​៥​នាក់ ទៅ​ស្រុកកំណើត​វិញ​

06-10-2018 12:16 pm 1055

​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចាប់​បញ្ជូន​ជនសង្ស័យ ជា​ជនជាតិ​ចិន​ចំនួន​៥​នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ចេញពី​ប្រទេស​កម្ពុជា តាម​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ជើងយន្តហោះ QD740 ឆ្ពោះ​ទៅកាន់​ប្រទេស​កំណើត​វិញ កាលពី​ថ្ងៃ​ទី​៥ ខែតុលា ។​

​លោក​ឧត្តមសេនីយ៍ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បានឱ្យដឹងថា ជនសង្ស័យ​ខាងលើ បាន​គេចខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​ប្រទេស​ចិន ដោយ​សំងំ​លាក់ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ត្រៀម​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ឡាវ ក្រោយ​ធ្វើ​សកម្មភាព និង​ប្រព្រឹត្ត​បទល្មើស​នៅ​ប្រទេស​ចិន ៕

ព័ត៌មានផ្សេងទៀត