ឥណ្ឌា​-​រុស្ស៊ី​​ចុះ​កិច្ចព្រមព្រៀង​​ទិញ​-​លក់​​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​​ផ្គើន​ការហាមឃាត់​​ពី​អាមេរិក​

06-10-2018 10:23 am
នាយករដ្ឋមន្ដ្រី​ឥណ្ឌា(ឆ្វេង)​និងប្រធានាធិបតីរុស្ស៊ី

​ទោះបីជា​អាមេរិក​បាន​ព្រមាន​ថា​គ្រប់​ប្រទេស​ទាំងអស់ មិនអាច​ចុះ​កិច្ចព្រមព្រៀង​ទិញ​សព្វាវុធ​ពី​រុស្ស៊ី​បាន​ក្ដី ប៉ុន្ដែ​ឥណ្ឌា​ហាក់​មិនបាន​អើពើ​នឹង​ការហាមឃាត់​របស់​អាមេរិក​ឡើយ​។ ផ្ទុយទៅវិញ​ឥណ្ឌា​បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ជា​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ប្រភេទ​S-400​ពី​រុស្ស៊ី​ថែមទៀត​ផង​។ កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​កាលពី​ថ្ងៃ​សុក្រ នៅពេល​នាយករដ្ឋមន្ដ្រី​ឥណ្ឌា​លោក​ណារិ​នដ្រា ម៉ូ​ឌី បាន​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ ពូ​ទីន នៅក្នុង​ទីក្រុង​ញូវដេលី​ប្រទេស​ឥណ្ឌា​។​

​តាម​ប្រភពពី​មន្ដ្រី​រដ្ឋាភិបាល​រុស្ស៊ី​បានឲ្យដឹងថា កិច្ចព្រមព្រៀង​នៃ​ការទិញ​លក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ មានតម្លៃ​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​។ រុស្ស៊ី​សង្ឃឹម​នឹង​អាច​បញ្ជូន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ទៅ​ឥណ្ឌា​នៅ​ឆ្នាំក្រោយ ដោយ​បញ្ជូន​រួមគ្នា​ទៅ​តួ​ក​គី​ផង​។

​សូមបញ្ជាក់ថា អាមេរិក​បាន​ព្រមាន​គ្រប់​ប្រទេស​ទាំងអស់ មិនអាច​ទិញ​សព្វាវុធ​ពី​រុស្ស៊ី​បានឡើយ​។ ទីក្រុង​វ៉ាស៊ីនតោន​ក៏បាន​ដាក់ទណ្ឌកម្ម​ដល់​យោធា​ចិន​រួចមកហើយ​ដែរ បន្ទាប់ពី​ចិន​បញ្ជា​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​លពី​រុស្ស៊ី​។ ចំពោះ​ឥណ្ឌា​មិនដឹងថា​អាមេរិក​នឹង​ដាក់ទណ្ឌកម្ម​ដូច​ចិន​ដែរ ឬ​ចាត់វិធានការ​ផ្សេង​ទេ​៕

ព័ត៌មានផ្សេងទៀត