ព្រឹក​នេះ​! រថយន្តក្រុង​រដ្ឋ​១២០​គ្រឿង​ចាប់ផ្តើម​ដឹក​ពលរដ្ឋ​ទៅ​ស្រុក​ឥតគិតថ្លៃ​

06-10-2018 10:15 am

​នៅ​ថ្ងៃ​ទី​០៦ តុលា​នេះ សាលា​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​បញ្ចេញ​រថយន្តក្រុង​សាធារណៈ​ចំនួន ១២០​គ្រឿង សម្រាប់​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​នានា ដោយៈ​ឥតគិតថ្លៃ នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។ សេវា​រថយន្ត​សាធារណៈ ដោយ​ឥតគិតថ្លៃ​នេះ ចាប់ផ្តើម​ធ្វើឡើង នៅ​រៀងរាល់​ម៉ោង​៥៖៣០​នាទី​ព្រឹក ពី​ថ្ងៃ​ទី​០៦-១១ ខែតុលា ដោយ​អនុវត្ត​នៅលើ​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៦, ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​៨​។​

​ជាមួយគ្នានេះ សាលាក្រុង ក៏​នឹង​ដាក់​រថយន្តក្រុង​សាធារណៈ​ចំនួន​៩៥​គ្រឿង សម្រាប់​រត់​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃ​ទី​០៨-១០​តុលា​ផងដែរ​។​

​សូមបញ្ជាក់​ថា ការ​ផ្តល់​ជូន​នេះ ធ្វើឡើង​តាម​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល ដើម្បី​កាត់បន្ថយ​កាត់​ចំណាយ​លើ​ថ្លៃ​ធ្វើដំណើរ របស់​ប្រជាពលរដ្ឋ ពិសេស​កម្មករ​-​កម្មការិនី ខណៈ​កន្លងមក រថយន្តឈ្នួល​តែងតែ​ឡើងថ្លៃ ក្នុង​ឱកាស​បុណ្យ​ទាន​ជាតិ​ធំៗ​ម្តងៗ​៕


ព័ត៌មានផ្សេងទៀត