ស្លាប់​៨​នាក់​​​​និង​​របួស​២២​នាក់​​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​នៅ​ថ្ងៃទី​០៥​តុលា​​

06-10-2018 9:49 am

​ស្លាប់​៨​នាក់​, របួសស្រាល​១១​នាក់ និង​របួសធ្ងន់​១១​នាក់​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១៤​លើក នៅ​ថ្ងៃទី​០៥ តុលា ឆ្នាំ​២០១៨​។ នេះ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៤​លើក​នេះ បណ្ដាលឲ្យ​ខូតខាត​ម៉ូតូ​ចំនួន​១៤​គ្រឿង​, រថយន្ត​តូច​៧​គ្រឿង​, រថយន្ដ​ធុន​ធំ​៣​គ្រឿង និង​យាន​ផ្សេង​២​គ្រឿង ហើយ​មូលហេតុ​ដែល​បណ្ដាលឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​ល្មើស​ល្បឿន​, មិន​គោរព​សិទ្ធិ​, ប្រជែង​, បត់​គ្រោះថ្នាក់ និង​មិន​ប្រកាន់​ស្ដាំ​ជាដើម​។​

​សូមបញ្ជាក់ថា រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៨​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​៥២​លើក បណ្ដា​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៣១​នាក់​, របួសធ្ងន់​៤៦​នាក់ និង​របួសស្រាល​២២​នាក់​៕

ព័ត៌មានផ្សេងទៀត