ក្រុមហ៊ុន VinFast ដែលជាក្រុមហ៊ុនផលិតរថយន្ដដំបូងគេរបស់វៀតណាម បានបង្ហាញរថយន្ដរបស់ខ្លួនពីរម៉ូដែលឲ្យពិភពលោកបានស្គាល់ហើយ។ ការបង្ហាញនេះធ្វើឡើងនៅក្នុងពិព័រណ៍រថយន្ដលើកទី១២០ក្នុងទីក្រុងប៉ារីសប្រទេសបារាំងកាលពីដើមខែតុលានេះ។ រថយន្ដទាំងពីរម៉ូដែលមានម៉ូដែលLUX A2.0 ប្រភេទ sedan និង LUX SA2.0.ប្រភេទ SUV ។ រូបរាងរថយន្ដទាំងពីរម៉ូដែលនេះ ត្រូវបានរចនាឡើងដោយក្រុមហ៊ុនល្បីឈ្មោះរបស់អ៊ីតាលីPininfarina។ ក្រុមហ៊ុនVinFastនឹងបញ្ជូនរថយន្ដទាំងពីរម៉ូដែលនេះចូលទីផ្សារវៀតណាមមុនគេ នៅអំឡុងខែមិថុនាឆ្នាំ២០១៩ខាងមុខ បន្ទាប់មកនឹងចាប់ផ្ដើមចរាចរលើទីផ្សារអន្ដរជាតិ៕