ខ្មែរក្រោម​​ស្នើ​អាជ្ញាធរ​​កម្ពុជា​​អន្តរាគមន៍​ ដូច​វៀតណាម​​ស្នើឲ្យ​ជួយ​​ការពារ​ពលរ​ដ្ឋ​គេ​​នៅ​កម្ពុជា​ដែរ​​

04-10-2018 4:12 pm

​ជា​ការកត់សម្គាល់ អាជ្ញាធរ​វៀតណាម តែងតែ​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យជួយ​ការពារ​សុវត្ថិភាព ដល់​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​ផ្ទុយទៅវិញ រដ្ឋាភិបាល​កម្ពុជា ហាក់​ព្រងើយកន្តើយ នឹង​សុខទុក្ខ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​រស់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​វៀតណាម​ទៅវិញ​។ នេះ បើតាម​ការបញ្ជាក់​ឲ្យដឹងពី​លោក​ស៊ឺន ជុំ​ជួន អគ្គលេខាធិការ​សមាគម​ខ្មែរក្រោម ដើម្បី​សិទ្ធិមនុស្ស និង​ការអភិវឌ្ឍ​។ លោក​ថា មកដល់ពេលនេះ ពលរដ្ឋ​ខ្មែរក្រោម នៅតែ​ចាត់​ទុក្ខ​រដ្ឋាភិបាល​កម្ពុជា ជា​អាណាព្យាបាល និង​ស្នើ​យ៉ាងទទូច ជួយ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​រាប់លាន​អ្នក ដែល​កំពុង​រង​ការ​ធ្វើទុក្ខបុកម្នេញ ពី​អាជ្ញាធរ​វៀតណាម​...

​ជា​បន្ត​សូម​ស្តាប់​ការរៀបរាប់ ពី​ភាពខុសគ្នា​នៃ​ពលរដ្ឋ​វៀតណាម រស់នៅ​កម្ពុជា និង​ពលរដ្ឋ​ខ្មែ​ក្រោម ដែល​កំពុង​រស់នៅ ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​វៀតណា​ម តាមរយៈ​កិច្ចសម្ភាសន៍ ជាមួយ​ខុន ប៊ុន​ថុល​ដូចតទៅ​៖


ព័ត៌មានផ្សេងទៀត