វៀតណាម​​នឹង​តែងតាំង​​អគ្គលេខាធិការ​​បក្សកុម្មុយនិស្ដ​​ជា​ប្រធានាធិបតី​ថ្មី​

04-10-2018 3:26 pm
​លោក​Nguyen Phu Trong បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ដ​វៀតណាម

​បន្ទាប់ពី​លោក​ប្រធានាធិបតី​Tran Dai Quang បាន​ទទួលមរណភាព​ដោយសារ​ជំងឺ​កាលពី​ថ្ងៃទី​២១​កញ្ញា វៀតណាម​នៅ​មិនទាន់មាន​ប្រធានាធិបតី​ថ្មី​ជំនួស​តំណែង​លោក​នៅឡើយ​ទេ​។ បច្ចុប្បន្ន​វៀតណាម​បានតែងតាំង​លោកស្រី​Dang Thi Ngoc Thinh ឲ្យ​កាន់តំណែង​ប្រធានាធិបតី​ស្ដីទី​។ ប៉ុន្ដែ​បើតាម​សេចក្ដីថ្លែងការណ៍​ផ្លូវការ​មួយ​របស់​រដ្ឋាភិបាល​វៀតណាម គណៈកម្មាធិការ​កណ្ដាល​បក្សកុម្មុយនិស្ដ​វៀតណាម បានសម្រេច​តែងតាំង​លោក​Nguyen Phu Trong អគ្គលេខាធិការ​បក្ស ឲ្យ​កាន់តំណែង​ប្រធានាធិបតី​ថ្មី​តែម្ដង​។ តាមរយៈ​ការបោះឆ្នោត​នៅក្នុង​សភា សំឡេងគាំទ្រ​លោក​Nguyen Phu Trong​មាន​ច្រើន​លើសលុប ស​បញ្ជាក់ថា​លោក​អាច​កាន់តំណែង​នេះ​បាន​។​

​សូមបញ្ជាក់ថា លោក​Nguyen Phu Trong មាន​អាយុ​៧៤​ឆ្នាំ​ហើយ​នោះ នឹង​ក្លាយជា​មេដឹកនាំ​វៀតណាម​ដំបូង​គេ ដែល​កាន់តំណែង​ពីរ​ក្នុងពេល​តែមួយ គឺជា​ប្រធានាធិបតី​ផង​និង​ជា​អគ្គលេខាធិការ​បក្សកុម្មុយនិស្ដ​វៀតណាម​ផង បន្ទាប់ពី​លោក​ហូ ជី​មិញ​។ ចំពោះ​ការស្បថ​ចូល​កាន់តំណែង​ផ្លូវការ នៅ​មិនទាន់​បញ្ជាក់​ពី​កាលបរិច្ឆេទ​ទេ​៕

ព័ត៌មានផ្សេងទៀត