ភរិយា​​អតីត​​នាយករដ្ឋមន្ដ្រី​​ម៉ាឡេស៊ី​​ត្រូវ​ចោទប្រកាន់​​ពីបទ​​លាងលុយ​កខ្វក់​​និង​គេចពន្ធ​

04-10-2018 11:05 am
​អ្នកស្រី Rosmah Mansor ភរិយា​អតីត​នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី​លោក​Najib Razak

​អ្នកស្រី Rosmah Mansor ភរិយា​អតីត​នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី​លោក​Najib Razak ត្រូវបាន​តុលាការ​ចោទប្រកាន់​នៅ​ថ្ងៃទី​០៤​តុលា​នេះ ពីបទ​លាង​លុខ​កខ្វក់​និង​ការ​គេចពន្ធ​។ យ៉ាងណាមិញ​អ្នកស្រី​នៅតែ​អះអាងថា គ្មាន​ទោសកំហុស​ដូច​ការចោទប្រកាន់​ឡើយ នៅ​ចំពោះមុខ​តុលាការ​ក្នុង​ក្រុងកូឡា​ឡាំ​ពួរ​។ មុន​ឈានដល់​ការចាប់ខ្លួន អ្នកស្រី​ត្រូវបាន​ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​សាកសួរ​ចំនួន​បី​លើក ជុំវិញ​ការពាក់ព័ន្ធ​នឹង​មូលនិធិ​ក្រុមហ៊ុន​រដ្ឋ​1MDB​។ ស្វាមី​អ្នកស្រី​លោក​Najib Razak ក៏មាន​ពាក់ព័ន្ធ​នឹង​ករណី​នេះដែរ និង​ត្រូវ​តុលាការ​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ដ​អំពើពុករលួយ​និង​ការរំលោភអំណាច​។ ចំពោះ​អ្នកស្រី​Rosmah ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​០៣​តុលា​បញ្ជូន​ទៅកាន់​មន្ទីរឃុំឃាំង​។ សូមបញ្ជាក់ថា បទល្មើស​លាងលុយកខ្វក់​មានទោស​អាច​ជាប់ពន្ធ​នាគារ​រហូតដល់​១៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​មិនតិចជាង​៥​ដង​ឡើយ នៃ​លុយ​ដែល​ផ្ទេរ​ខុសច្បាប់​ទាំងនោះ​៕

ព័ត៌មានផ្សេងទៀត