ទោះគ្មាន​វត្ដមាន​Cristiano Ronaldo​តែJuventus​នៅតែអាចបន្ដ​ឈ្នះបាន

03-10-2018 10:25 am 454
Paulo Dybalaដែលរកបានបីគ្រាប់ម្នាក់ឯងជួយJuventusឈ្នះYoung Boys

ទោះជាគ្មានវត្ដមានCristiano Ronaldo ប៉ុន្ដែក្រុមដែលមានរហ័សនាមថាសេះបង្កង់របស់អ៊ីតាលីJuventus នៅតែធ្វើបានយ៉ាងល្អ ក្នុងការប្រកួត​Champions League​ជាមួយក្រុមYoung Boysកាលពីយប់មិញ។ Cristiano Ronaldoត្រូវពិន័យ​កាត​ក្រហមពេលប្រកួតបើកឆាកChampions Leagueជាមួយ Valencia ដូច្នេះរូបគេ​ត្រូវអវត្ដមាន​ពេលប៉ះ​Young Boys។ តែយ៉ាងណាមិញPaulo Dybalaដែលជាខ្សែបម្រើប្រយុទ្ធឆ្នើម​មួយរូប​របស់​Juventus​ដែរនោះ អាច​ស៊ុតហ៊ែតទ្រិករកបានបីគ្រាប់ម្នាក់ឯង ធ្វើឲ្យJuventusយកឈ្នះលើYoung Boys ៣ទល់នឹង០។ Juventusក៏បំបែកកំណត់ត្រាឈ្នះ៩ប្រកួតជាប់គ្នាមិនធ្លាប់មានគិតតាំងពីឆ្នាំ១៩៣០-៣១ ដែល​កាល​នោះ​​ឈ្នះ៨​ប្រកួត​ជាប់គ្នា៕

ព័ត៌មានផ្សេងទៀត