លោក​មាស នី​៖​​បេសកកម្ម​​នៅ​UN​ រដ្ឋាភិបាល​​ជោគជ័យ ​ប៉ុន្តែ​​មិនអាច​​ថា​ក្រុមប្រឆាំង​​បរាជ័យ​ទេ​​

30-09-2018 3:35 pm

កេរ្តិ៍ឈ្មោះ​កម្ពុជា ត្រូវបាន​អន្តរជាតិ​ស្គាល់​កាន់តែច្បាស់ តាមរយៈ​ការនាំយក​អ្នកគាំទ្រ​រៀងខ្លួន ទៅ​ជេរប្រទេច​គ្នា នៅលើ​ទឹកដី​អាមេរិក ឯ​មហាសន្និបាត អង្គការសហប្រជាជាតិ​។​

​ក្តី​រំពឹង​របស់​ក្រុម​ប្រឆាំង ទៅលើ​អង្គការ​ពិភពលោក​មួយ​នេះ ថា​អាច​នឹង​បកអាក្រាត​មុខមាត់​រដ្ឋាភិបាល​លោក​ហ៊ុន សែន ឲ្យ​អាមាស់​នៅទីនោះ ហើយនឹង​ត្រឡប់​បែរ​ស្ថានការណ៍ មករក​ភាពប្រសើរ តាម​អ្វីដែល​ក្រុម​ខ្លួន​ចង់បាន​ឡើងវិញ​។ ប៉ុន្តែ ក្តីសង្ឃឹម​នេះ ឆ្ងាយ​ដូច​ជើងមេឃ​។ លោក​ហ៊ុន សែន គឺជា​មេដឹកនាំ​តំណាង​កម្ពុជា ស្មើ​មុខ ស្មើ​មាត់​នៅ​ទីនោះ​។ លទ្ធផល​របស់​ក្រុមប្រឆាំង បានត្រឹមតែ​ការ​ស្រែកជេរ តប​ជា​មួយក្រុម​អ្ន​គាំទ្រ លោក​ហ៊ុន សែន ប៉ុណ្ណោះ​។​

​អ្នកតាមដាន​ស្ថានការណ៍​សង្គម លោក​មាស នី លើកឡើងថា បើ​មើល​រយៈកាល​ខ្លី គឺ​រដ្ឋាភិបាល​លោក​ហ៊ុន សែន ហាក់​ទទួលបាន​ជោគជ័យ ស្មើ​មុខ ស្មើ​មាត់ នៅលើ​ឆាក​អន្តរជាតិ ប៉ុន្តែ ក៏​មិនមែន​មានន័យថា ក្រុម​ប្រឆាំង បរាជ័យ​នោះដែរ ត្រូវ​ចាំមើល​ស្ថានការណ៍ ក្រោយ​ព្រឹត្តិការណ៍​នេះ បន្តទៀត​។ ឯ​ក្រុមប្រឆាំង​កុំ​បាក់​ទឹកចិត្ត តែ​ក៏ត្រូវ​ប្តូរ​យុទ្ធសាស្ត្រ​ថ្មី​ដែរ​..........

​ជា​បន្ត សូម​ស្តាប់​ការលើកឡើង​ពី​លោក​មាស នី តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត