សាលាក្រុង​កំពុង​រៀបចំ​សេវា​រថយន្តក្រុង​សាធារណៈ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

28-09-2018 5:54 pm 315

សាលា​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​ប្រជុំ​រៀបចំ​ពី ការដាក់​ឲ្យ​ដំណើរការ​សេវា​រថយន្តក្រុង​សាធារណៈ ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ធំ​ខាងមុខនេះ​។ សម្រាប់​ការដាក់​ឲ្យ​ដំណើរការ​យ៉ាងណា​នោះ គឺ​នៅ​មិនទាន់​សម្រេច​នៅ​ឡើយ​ទេ ដោយ​សាលា​រាជធានី​ភ្នំពេញ សុំ​ទុក​រយៈពេល​១​ថ្ងៃ ឬ​២​ថ្ងៃ​ទៀត ទើប​មាន​ការប្រកាស​ជា​សាធារណៈ​។ ជុំវិញ​សេវា​រថយន្តក្រុង​សាធារណៈ​នេះ មាន​ប្រជាពលរដ្ឋ​ជាច្រើន ពិសេស​កម្មករ​-​កម្មការិនី​រោងចក្រ ទន្ទឹង​រង់ចាំ​មើល​ថា តើ​រាជរដ្ឋាភិបាល នឹង​សម្រេច ដាក់ឲ្យ​ដំណើរការ​ទៅ​តាម​បណ្តា​ខេត្ត​នានា ដោយ​ឥតគិតថ្លៃ ដូច​កាលពី​អំឡុង​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ដែរ​ទេ​? ក្រៅ​ពី​ការរៀបចំ​សេវា​រថយន្តក្រុង​សាធារណៈ សាលាក្រុង​ក៏​បាន​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ ត្រូវ​រៀបចំ​ទុកដាក់​សម្រាម​ឲ្យបាន​ត្រឹមត្រូវ ទម្រាំ​កម្មករ​ប្រមូល​សម្រាម ចូល​បម្រើ​ការងារ​ជាធម្មតា​ឡើងវិញ​។ ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​។​

សំឡេង

ព័ត៌មានផ្សេងទៀត