ធ្វើ​យ៉ាងម៉េច​​ទើប​មាន​​បញ្ញា​​ក្នុង​ការរៀន​​​ IT ?

28-09-2018 3:56 pm
ការរៀនITទាមទារការអនុវត្ដច្រើន?

​សិស្ស​មួយចំនួន​ចង់​រៀន​មុខវិជ្ជា​IT​ណាស់ ប៉ុន្ដែ​ពួកគេ​ស្ទាក់ស្ទើរ​និង​ខ្លះ​ផ្លាស់ប្ដូរ​ជំនាញ ដោយ​គិតថា​មុខវិជ្ជា​នេះ​ពិបាក​រៀន រៀន​មិនចេះ និង​ស្មុគស្មាញ​ខ្លាំង​។ តើ​ធ្វើ​យ៉ាងម៉េច​ទើប​មាន​បញ្ញា​ក្នុង​ការរៀន​IT?

​ដំណាក់កាល​ទី​១៖ អ្នក​ត្រូវតែ​ស្ដាប់​គ្រូបង្រៀន អាន​សៀវភៅ ឬ​មើល​ឯកសារ​ពី internet ឬក៏​ប្រភព​ណាមួយ​ដែល​អ្នក​អាច​ទទួលបាន នេះ​ជា​ដំណាក់កាល​ដំបូង​នៃ​ការចាប់ផ្ដើម​បញ្ញា​របស់​អ្នក ព្រោះ​បើ​អ្នក​មិន​បានទទួល​ការបង្រៀន ការណែនាំ ការអាន គឺ​ប្រាកដ​ណាស់​ថា​អ្នក​គ្មាន​ឡើយ មូលដ្ឋាន​នៃ​ចំណេះដឹង ដូច្នេះ​អ្នក​ត្រូវតែមាន​វា ។​

ដំណាក់កាល​ទី​២៖ ក្រោយពី​អ្នក​បានដឹង បានឮ បាន​អាន អ្នក​ត្រូវតែ​វិភាគ ជាពិសេស​ពេលដែល​អ្នក​ស្ដាប់​គ្រូបង្រៀន​។  សូម​ធ្វើ​ការវិភាគ​និង​ដេញដោល​ពី​ហេតុផល​នូវ​អ្វីដែល​អ្នក​បាន​រៀន ។ អ្នក​ត្រូវ​ចាំ​ថា មនុស្ស​គឺ​ខុសពី​សត្វ មុន​ជឿ​លើ​អ្វីមួយ​ត្រូវ​តោង​គិត​វិភាគ​ហេតុផល​ជាមុន ថា​តើ​អ្វីដែល​អ្នក​បានទទួល​គឺ​វា​មាន​ភាព​ប្រាកដ​ជាក់លាក់ (logic) ដែរ ឬ​អត់​។ បើ​អ្នក​គិតថា​វា​ត្រឹមត្រូវ មាន​ហេតុផល ទើប​អ្នកទទួលយក ដូច្នេះ​វា​គ្មាន​អ្នកណាម្នាក់​អាច​បោក​អ្នក​បាន​ដោយ​ងាយៗ​នោះទេ ។ នេះ​ជា​ដំណាក់កាល​ទី​២ នៃ​បញ្ញា​របស់​អ្នក ។​

​ដំណាក់កាល​ទី​៣៖ គឺជា​ដំណាក់កាល​ដែល​អ្នក​ត្រូវ​អនុវត្តន៍ ស្រាវជ្រាវ ឲ្យឃើញ​ចេញជា​លទ្ធផល​នូវ​អ្វីដែល​អ្នកទទួលបាន​ពី​ដំណាក់កាល​ទី​១ និង​ទី​២ បើ​គ្មាន​ដំណាក់កាល​នេះ អ្នក​មិន​ខុសពី​អ្នក​គ្មាន​ចេះ​អ្វី​ទាំងអស់ ។ អ្នក​ត្រូវ​ចងចាំ​ថា​ការអនុវត្ត គឺជា​អ្នក​បង្រៀន​ដល់​អ្នក​យ៉ាង​ស័ក្ដិ​សិទ្ធ​បំផុត ។ តើ​អ្នក​អាច​ហៅ​មនុស្ស​ម្នាក់​ដែល​គ្មាន​ធ្វើ​អ្វី​បានឲ្យ​ឃើញជា​លទ្ធផល​ទាល់តែ​សោះ ថា​បុគ្គល​នោះ​ជា​អ្នកចេះ​ដែរ​ឬ​អត់ ? បើ​គ្រាន់តែ​អ្នក​ស្ដាប់​គេ​និយាយ​ពី​ទ្រឹស្ដី អ្នក​គ្រប់គ្នា​ក៏​អាច​ធ្វើបាន ប៉ុន្តែ​ការធ្វើ​ជាក់ស្ដែង​វា​ជា​រឿង​មួយ​ផ្សេង​ពីនេះ​។ អ្នក​អាច​ចាំ​ទ្រឹស្ដី​ធរណី​មាត្រ ពិ​ជ​គណិត រូបវិទ្យា គីមីវិទ្យា ប៉ុន្តែ​មិន​ប្រាកដថា​អ្ន​អាចដោះស្រាយ​ចំណោទ​ធរ​ណី​មាត្រ ពិ​ជ​គណិត រូបវិទ្យា ឬ​គីមី បាន​ត្រូវ​ឡើយ បើសិនជា​អ្នក​មិន​យក​ការយល់​ទាំងនោះ​ទៅ​ហ្វឹកហាត់​និង​ដោះស្រាយ​ជាក់ស្ដែង​នោះទេ ។​

​អ្នក​ត្រូវ​ចាំ​ថា​មនុស្ស​ត្រូវ​បង្ហាញ​នូវ​អ្វីដែល​ខ្លួន​ចេះ​តាមរយៈ​លទ្ធផល​របស់​ខ្លួន សូមកុំ​គិតថា​ការងារ​នោះ​វា​តូច​ពេក វា​មិនសូវ​ត្រឹមត្រូវ​ទៅតាម​អ្វីដែល​អ្នក​ចង់បាន អ្នក​ត្រូវ​គិតថា​បើ​គ្មាន​ចំណុច​ចាប់ផ្តើម​វា​នឹង​មិនមាន​ទេ​ចំណុច​អភិវឌ្ឍន៍ ។ វិទ្យាសាស្ត្រ​មិន​បានកើត​ឡើយ​ដោយ​ការ​ជប់​ចេញ ពី​ព្រះ​ជា​ម្ចាស់​នោះទេ ប៉ុន្តែ​វា​កើតចេញពី​បញ្ញា​ពិតៗ​របស់​មនុស្ស ហើយ​បាន​ឆ្លងកាត់​ការពិសោធន៍ និង​កែសម្រួល​ជា​ច្រើនដង ទើប​មាន​ដូច​សព្វថ្ងៃនេះ ៕

​ប្រភព​៖ antkh

ព័ត៌មានផ្សេងទៀត