នយោបាយ​ សន្យា​​តែ​មិន​ធ្វើ​ នាំឲ្យ​លោកសម រង្ស៊ី​​ធ្លាក់​ប្រជាប្រិយ​​បើ​ធៀប​នឹង​​លោក​កឹម សុខា​​

27-09-2018 3:31 pm

​កន្លងទៅ​ថ្មីៗ​នេះ លោក​សម រង្ស៊ី ប្រកាស​ក្តែងៗ​ថា នឹង​ដឹកនាំ​ធ្វើបាតុកម្ម​ផ្ទាល់ ដើម្បី​ប្រឆាំងនឹង​វត្តមាន​លោក​ហ៊ុន សែន នៅឯ​សន្និបាត​អង្គការសហប្រជាជាតិ នាទី​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក និង​ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ កុំ​ទទួលស្គាល់​រដ្ឋាភិបាល ដែល​កើតចេញពី​ការបោះឆ្នោត​អាណត្តិ​ទី​៦​។ ប៉ុន្តែ​ដល់​កាល​វេលា​កំណត់ លោក​បែរជា​ប្រែ​ក្រឡាស់​វិញ​។​

​ការ​នេះ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក​គិន ភា យល់ថា ដោយសារ​លោក​សម រង្ស៊ី មើលឃើញ​ជំហរ​អន្តរជាតិ​កាន់តែ​ច្រើនឡើង ដែល​គាំទ្រ​រដ្ឋាភិបាល​លោក​ហ៊ុន សែន និង​ម្យ៉ាងទៀត ដឹងថា អ្នកចូលរួម​បាតុកម្ម អាចមាន​ចំនួន​តិចជាង​អ្នក​មក​គាំទ្រ​លោក​ហ៊ុន សែន ទើប​គាត់​ដកខ្លួន មុន​បរាជ័យ​មកដល់​។​

​ទាក់ទង​នឹង​នយោបាយ​ផ្លាស់ប្តូរ​លឿន​ដូច​ផ្លេកបន្ទោរ មិន​ប្រាកដប្រជា និយាយ​ហើយ​តែ​មិន​ធ្វើ រហូត​ធ្វើឲ្យ​អ្នកគាំទ្រ​ខ្លះ តាម​មិនទាន់​.... លោក​គិន ភា វាយតម្លៃថា ពេលនេះ ប្រជាប្រិយ​លោក​សម រង្ស៊ី កំពុង​ធ្លាក់ចុះ​យ៉ាងខ្លាំង បើ​ធៀប​នឹង​លោក​កឹម សុខា ពីព្រោះ​លោក​កឹម សុខា នៅ​ក្រាញននៀល​ជាមួយ​អ្នកគាំទ្រ ..................

​ជា​បន្ត សូម​ស្តាប់​ការលើកឡើង​របស់លោ​កគិន ភា តាមរយៈ​កិច្ចសម្ភាសន៍ ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖  ​

ព័ត៌មានផ្សេងទៀត