លោក​​បណ្ឌិត​​កា ម៉ា​​ធុល​៖​វត្តមាន​​លោក​​ហ៊ុន សែន​​នៅ​UN​​បង្ហាញ​​ពី​ភាព​ស្របច្បាប់​​របស់​​រដ្ឋាភិបាល​​

26-09-2018 2:11 pm
  ស្តាប់
លោក បណ្ឌិត កា ម៉ា​ធុល ប្រធាន​ផ្នែក​ទំនាក់ទំនង និង ការទូត នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា។
ស្តាប់ជាសំឡេង

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​ទូទៅ​លើក​ទី​៧៣​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​សហរដ្ឋអាមេរិក​ដែល​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣០ ខែ​កញ្ញា​។​ក្នុង​នាទី​ហេតុការណ៍​សំខាន់​របស់​វិទ្យុ​វាយោ​នៅថ្ងៃនេះ យើង​មាន​បទសម្ភាសន៍​ជាមួយ​លោក បណ្ឌិត កា ម៉ា​ធុល ប្រធាន​ផ្នែក​ទំនាក់ទំនង និង ការទូត នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា ជុំវិញ​និង​ប្រធានបទ​នេះ​។ ​លោក​បណ្ឌិត កា ម៉ា​ធុល​ថា វត្តមាន​លោក ហ៊ុន សែន នៅ​អង្គការសហប្រជាជាតិ គឺ​ឆ្លោះបញ្ចាំង​ពី​ភាពស្របច្បាប់​របស់​រដ្ឋាភិបាល​របស់លោក ក្រោយ​ឈ្នះឆ្នោត​កាលពី​ចុង​ខែកក្កដា កន្លងទៅ​។ ជាមួយគ្នា​នោះ​លោក​ថា លោក ហ៊ុន សែន អាច​នឹងមាន​ជំនួប​ជាមួយ​មេដឹកនាំ​មួយចំនួន និយាយ​អំពី​បញ្ហានយោបាយ និង បង្កើន​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​ប្រទេស​មួយចំនួន​ផងដែរ​។​ជា​បន្ត​សូម​ស្តាប់​បទសម្ភាសន៍​រវាង គួន សំបូរ ជាមួយ​លោក​បណ្ឌិត កា ម៉ា​ធុល​ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត