ខួប​​២៥​ឆ្នាំ​៖​​រដ្ឋធម្មនុញ្ញ​​កម្ពុជា​​ប្រែប្រួល​​តាម​​អំណាច​​អ្នកនយោ​បាយ​ឬ​?​

24-09-2018 1:33 pm
  ស្តាប់
ស្តាប់ជាសំឡេង

នៅ​ថ្ងៃទី​២៤ កញ្ញា ឆ្នាំ​២០១៨​នេះ គឺជា​ខួប ២៥​ឆ្នាំ នៃ​ការប្រកាស​ឱ្យប្រើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម័យ​រាជាណាចក្រ​ទី​២​។ ជា​រដ្ឋធម្មនុញ្ញ​ដំបូង​បន្ទាប់ពី​កម្ពុជា​រួច​ពី​សង្គ្រាម និង ទទួលបាន​សន្តិភាព ក្រោយ​ការជួយជ្រោមជ្រែង​ពី​អង្ក​ការ​សហប្រជាជាតិ​។​បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញ​កម្ពុជា​ឆ្នាំ​១៩៩៣ មាន​អាយុកាល ២៥​ឆ្នាំ និង ត្រូវបានធ្វើ​វិសោធនកម្ម ៩ លើក​។​២៥ ឆ្នាំ​មកនេះ អ្នកច្បាប់​មួយចំនួន​មើលឃើញថា ឥទ្ធិពល​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ហាក់​ធ្លាក់ចុះ និង ប្រែប្រួល​តាម​អំណាច​របស់​អ្នកនយោបាយ​។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា ពន្យល់ថា ឥទ្ធិពល​នៃ​រដ្ឋធម្មនុញ្ញ​នៅតែមាន​ខ្លាំង ហើយ​ការកែប្រែ គឺ​ដើម្បីឱ្យ​តាម​យុគសម័យ​ថ្មី និង តម្រូវការ​សង្គម​បច្ចុប្បន្ន​។ សូម​ស្តាប់​សេចក្តីរាយការណ៍​ដោយ គួន សំបូរ​៖

ព័ត៌មានផ្សេងទៀត