ពាក្យ​«​ចក្រ​វាល​,​ ចក្កវាឡ​,​ ចក្រ​វា​ឡ​,​ ច​ក្កវាល​»​ សរសេរ​​បែបណា​​ត្រូវ​?​

23-09-2018 4:33 pm 748

​សព្វថ្ងៃ ការសរសេរ​ពាក្យ​នេះ ឃើញ​មាន​កំហុស​អក្ខរាវិរុទ្ធ ជាច្រើន ច្រឡំបល់​គ្នា ខ្លះ​សរសេរ​«​ចក្កវាឡ​» ខ្លះ​«​ចក្រ​វាល​» ខ្លះ​«​ច​ក្កវាល​» និង​ខ្លះទៀត​«​ចក្រ​វា​ឡ​» បែបនេះ ទៅវិញ​។ តើ​សំណេ​រទាំង​បួន​ប្រភេទ​នេះ សរសេរ​បែបណា​ទើប​ត្រូវ តាម​វចនានុក្រម​ខ្មែរ​?

​ក្នុងចំណោម សំណេរ​ពាក្យ​ទាំង​បួន​បែប​ខាងលើ សំណេរ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​បានតែ​ពីរបែប​ប៉ុណ្ណោះ គឺ​«​ចក្រ​វាល ឬ ចក្កវាឡ​»​។​

​ចក្រ​វាល ឬ ចក្កវាឡ មាន​ថ្នាក់​ពាក្យ​ជា .​ន​. មានន័យថា លោក​ធាតុ គឺ​ភ្នំ​ជា​កំពែង​ព័ទ្ធជុំវិញ នៃ​ពិភពលោក​ទាំងមូល​។ មកពី​ពាក្យ​ថា «​លោក​ធាតុ​» ផង​៕

(​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ បោះពុម្ព​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនៈបណ្ឌិត្យ ត្រង់​ទំព័រ ១៧៥)

ព័ត៌មានផ្សេងទៀត